ជំរុញកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម-ម៉ិកស៊ិកប្រកបដោយចីរភាពនិងជាក់ស្តែង
02/04/2026 06:13
[VOVWORLD] - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅកាន់បណ្ដាប្រទេសនៅអាមេរិកខាងជើង គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយលោកអនុរដ្ឋមន្ត្រី ត្រឹន ថាញ់ ណាម បានទៅទស្សនានិងធ្វើការនៅប្រទេសម៉ិកស៊ិកចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា។

2.4-am_sang-12-thuc_day_hop_tac.jpg ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងគណៈប្រតិភូវៀតណាមនិងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក។ (រូបថត៖ VNA) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក លោក Julio Berdegue Sacristan លោកអនុរដ្ឋមន្ត្រី ត្រឹន ថាញ់ណាម បានអះអាងថា វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិកក្នុងវិស័យកសិកម្ម ព្រមទាំងត្រៀមខ្លួនរួចជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសម៉ិកស៊ិក ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារវៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Julio Berdegue Sacristan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក បានអះអាងថា វៀតណាមនិងម៉ិកស៊ិក មានភាពស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រទេសទាំងពីរមានប្រពៃណីកសិកម្មតាំងពីយូរលង់មក ជាមួយនឹងចំនួនកសិករយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការធានាសន្តិសុខស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការរក្សាអត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាពផងដែរ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងសន្តិសុខស្បៀងអាហារ ពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មដែលជាប្រៀបខ្លាំងនៃប្រទេសនីមួយៗ លើកកំពស់ស្តង់ដារសុវត្ថិភាពនិងអនាម័យអាហារ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្លាតវៃ ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុផងដែរ៕
TAG
VOV/VOVWORLD/វៀតណាម/ម៉ិកស៊ិក/កសិកម្ម/ស្បៀងអាហារ
Related





