ជំរុញវិនិយោគពាណិជ្ជកម្មរបស់ឆែកជាមួយវៀតណាម
24/11/2016 08:44
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ស្ថានទូតវៀតណាម ប្រចាំសាធារណៈរដ្ឋឆែកបានសហការជាមួយសមា គមន៍អ្នកគ្រប់គ្រងឆែក (CMA) រៀបចំសិក្ខាសាលា ផ្គត់ផ្គង់ព័ត៌មានស្ដីអំពីបរិយាកាសវិនិយោគនិងធ្វើ អាជីវកម្មនៅវៀតណាម។

ទិដ្ឋភាពនៃសិក្ខាសាលានេះ (VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែក បានសហការជាមួយសមាគមន៍អ្នកគ្រប់គ្រងឆែក (CMA) រៀបចំសិក្ខាសាលាផ្គត់ផ្គង់ ព័ត៌មានស្ដីអំពីបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ថ្លែងមតិនៅទី នេះ លោក Tran Hiep Thuong អនុពន្ធពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំសាធា រណៈរដ្ឋឆែក ឲ្យដឹងថា សិក្ខាសាលា លើកនេះបានឧទ្ទេសនាមអំពីគោលនយោ បាយច្បាប់របស់វៀតណាម តាមនោះ ជួយសហគ្រាសឆែកដោះស្រាយឧបសគ្គ៖ “ស្ថានទូតវៀតណាមរៀបចំសិក្ខាសាលាលើកនេះគឺដើម្បីឧទ្ទេសនាមជាមួយ សហគ្រាសឆែកព័ត៌មានស្ដីអំពីបរិយាកាស កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិង វិនិយោគនៅវៀតណាម។ទន្ទឹមនឹងនោះគឺការកំណត់ក្នុងច្បាប់របស់វៀតណាមទាក់ ទិនដល់សកម្មភាពវិនិយោគក៏ដូចជាឯកសារច្បាប់នានាដែលរដ្ឋាភិបាលនៃប្រទេស ទាំងពីរបានចុះហត្ថលេខាសំដៅបម្រើឲ្យការធានាសុវត្ថិភាពវិនិយោគ ជួយឧបត្ថម្ភ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ” នៅសិក្ខាសាលានេះ បណ្ដាសហគ្រាសឆែកបានស្វាគមន៍គោលនយោបាយ ទាក់ទាញវិនិយោគិនបរទេសរបស់វៀតណាមដោយមានប្រព័ន្ធច្បាប់ធ្វើវិសោធន កម្ម៕
Related







