VOV WorldVOV World
ជនអន្តោប្រវេសន៍ជាង១៨ហ្មឺននាក់ទៅកាន់អ៊ីតាលីដោយខុសច្បាប់ក្នុងឆ្នាំ២០១៦
29/12/2016 07:33
(VOVworld) - នាថ្ងៃទី២៨ ធ្នូ ក្រសួងមហាផ្ទៃអ៊ីតាលី ប្រកាសថា បរិមាណជនអន្តោប្រវេសន៍ខុសច្បាប់មក កាន់ប្រទេសនេះក្នុងឆ្នាំ២០១៦បានកើនឡើងជាង ១៨%បើប្រៀបនឹងឆ្នាំទៅមិញ ជាក់ស្ដែងគឺឡើងដល់ ទៅ១៨ហ្មឺននាក់។
ជនអន្តោប្រវេសន៍ជាង១៨ហ្មឺននាក់ទៅកាន់អ៊ីតាលីដោយខុសច្បាប់ក្នុងឆ្នាំ២០១៦
នាវាដឹកជនចំណាកស្រុកទៅកាន់កំពង់ផែ Messina ក្រោយពីត្រុវបានកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីសង្គ្រោះ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៨ ធ្នូ ក្រសួងមហាផ្ទៃអ៊ីតាលីប្រកាសថា បរិមាណជន អន្តោប្រវេសន៍ខុសច្បាប់មកកាន់ប្រទេសនេះក្នុងឆ្នាំ២០១៦បានកើនឡើងជាង១៨% បើប្រៀបនឹងឆ្នាំទៅមិញ ជាក់ស្ដែងគឺឡើងដល់ទៅ១៨ហ្មឺននាក់។តាមរបាយការណ៍ ពោលខាងលើថា មានកុមារជិត២៥ពាន់នាក់មិនមានសាច់ញាតិអមដំណើរដែល បានមកកាន់អ៊ីតាលីគិតតាំងពីដើមឆ្នាំ២០១៦មក។គិតជាមធ្យមមានជនអន្តោ ប្រវេសន៍ខុសច្បាប់ជាង៧ពាន់នាក់ចូលក្នុងអ៊ីតាលីជារៀងរាល់ថ្ងៃ។ជនអន្តោ ប្រវេសន៍ខុសច្បាប់ភាគច្រើនបានចូលក្នុងអ៊ីតាលីតាមរយៈកំពង់ផែនៅទីក្រុងភាគ ខាងត្បូង ហើយមកពីប្រទេសអាហ្វ្រិកនានា។តាមក្រសួងមហាផ្ទៃ អ៊ីតាលីថា ប្រទេសនេះបានក្លាយទៅជាទីចំណតដំបូងរបស់ជនអន្តោប្រវេសន៍ នៅពេលគេ ខំប្រឹងប្រែងចូលក្នុងអឺរ៉ុប។រដ្ឋាភិបាលអ៊ីតាលីគ្រោងនឹងកសាងជា បន្ថែមនូវមជ្ឈ មណ្ឌលទទួលជនអន្តោប្រវេសន៍ថ្មីនៅទីក្រុងផ្សេងៗទៀត៕