VOV WorldVOV World
ជនវេណេហ្ស៊ុយអេឡាជាង១លាននាក់ចុះហត្ថលេខាលើសារប្រឆាំងជំទាស់អាមេរិក
23/03/2015 11:24
(VOVworld) - នាថ្ងៃទី២២ មិនា ក្រោយរយៈពេល៤ថ្ងៃ បំផុសយុទ្ធនាការប្រមូលហត្ថ លេខាសំរាប់សារគាំទ្រ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro និង ប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មនាពេលថ្មីនេះ របស់អាមេរិក រដ្ឋាភិបាលវេណេហ្ស៊ុយ អាឡា ទទួលបានហត្ថលេខាជាង១លានរបស់ប្រជាជន នៃប្រទេសនេះ។
ជនវេណេហ្ស៊ុយអេឡាជាង១លាននាក់ចុះហត្ថលេខាលើសារប្រឆាំងជំទាស់អាមេរិក
ប្រជាជនវេណេហ្ស៊ុយអេឡាដង្ហែរធ្វើបាតុកម្មប្រឆាំងជំទាស់អាមេរិក​ (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី២២ មិនា ក្រោយរយៈពេល៤ថ្ងៃបំផុសយុទ្ធនាការប្រមូលហត្ថ លេខាសំរាប់សារគាំទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro និង ប្រឆាំងជំទាស់បទដាក់ទណ្ឌកម្មនាពេលថ្មីនេះរបស់អាមេរិក រដ្ឋាភិបាលវេណេ ហ្ស៊ុយ អាឡា ទទួលបានហត្ថលេខាជាង១លានរបស់ប្រជាជននៃប្រទេសនេះ។ ប្រជាជន វេណេហ្ស៊ុយអេឡា បានសម្ដែងការគាំទ្រដ៏ខ្លាំងក្លាតាំងពីពេលយយុទ្ធ នាការប្រមូល ហត្ថលេខាចំនួន១០លាន ត្រូវបានបំផុសឡើងនាថ្ងៃទី១៩ មិនា។ យុទ្ធនាការនេះនឹង អូសបន្លាយដល់ថ្ងៃទី៩ មេសា រយៈពេល១ខែបន្ទាប់ពីប្រធានា ធិបតីអាមេរិកលោក Barack Obama ចេញផ្សាយបទបញ្ញត្តិដែលចាត់ទុកវេណេ ហ្ស៊ុយអេឡា ជាគំរាមកំហែង មិនធម្មតាចំពោះសន្តិសុខជាតិនិងគោលនយោបាយ កិច្ចការបរទេសរបស់អាមេរិក។ សារនេះនឹងត្រូវបានផ្ញើរដោយផ្ទាល់ទៅលោក Obama ដើម្បីសំណូមពរឲ្យលោក ប្រធានាធិបតីអាមេរិកដកបទបញ្ញត្តិពោលខាងលើ៕