VOV WorldVOV World
ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២
15/08/2015 08:38
(VOVworld) – ពិធីរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់ សង្គ្រាមលោកទី ២ ត្រូវបាន រៀបចំឡើងនៅជប៉ុន នាថ្ងៃទី ១៥ សីហា។
ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២
ជប៉ុនរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២ (Image: VNA) (VOVworld) – ពិធីរំលឹកខួបលើកទី ៧០ ទិវាបញ្ចប់សង្គ្រាមលោកទី ២ ត្រូវបាន រៀបចំឡើងនៅជប៉ុននាថ្ងៃទី ១៥ សីហា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ថា៖ ជប៉ុនសន្យា មិនធ្វើឲ្យគ្រោះមហន្ត រាយសង្គ្រាមនេះវិលត្រឡប់មកម្តងទៀតឡើយ ព្រមទាំង កសាងអនាគតរបស់ជប៉ុនដើម្បីជំនាន់នាបច្ចុប្បន្នក៏ដូចជា ជំនាន់ក្រោយៗ។ នាថ្ងៃទី ១៤ សីហា នាយករដ្ឋមន្ត្រី  Shinzo Abe ក៏បាន មានសន្ទរកថានៅខុទ្ទកាល័យរដ្ឋាភិបាល ក្នុងនោះ លោកបានសម្តែង ការសោកស្តាយសដ៏ជ្រាលជ្រៅហើយសុំទោសអំពីទង្វើមុននេះរបស់ រដ្ឋាភិបាលក្នុងសម័យកាលសង្គ្រាម។ ប៉ុន្តែ លោក Shinzo Abe មិននាំ ចេញជាផ្លូវការពាក្យសុំទោសរបស់ខ្លួននៅឡើយ។ បណ្ដាប្រទេសជិត ខាងដែលរងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយទាហាននិយមរបស់ជប៉ុនក្នុង សង្គ្រាមលោកទី ២  ជាពិសេសគឺចិននិងកូរ៉េខាងត្បូងបានមានប្រតិកម្ម។ ប្រធានាធិបទីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានប្រកាសថា៖ បទសន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនមិនឆ្លើយតប នឹងក្តីសង្ឃឹមរបស់ សេអ៊ូលទេ ព្រមទាំង អំពាវនាវឲ្យជប៉ុនបន្តមានសកម្មភាពស្មោះត្រង់ សំដៅទទួលបានទំនុកទុកចិត្តរបស់ប្រទេសជិតខាងនានា។ ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី  Hua Chunying បានអំពាវនាវ ឲ្យជប៉ុននាំចេញពាក្យសុំទោសស្មោះត្រង់នូវទង្វើនាអតីតកាល ផងដែរ។ នាថ្ងៃទី ១៤ សីហា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន សង្ឃឹមថា៖ ប្រទេសទាក់ទិននានាអាចដោះស្រាយបញ្ហាកសាងខឿន សន្តិភាពនិងភាពសម្បូររុងរឿងក្នុងតំបន់។ ក្នុងពេលនោះ សេតវិមាន ចេញផ្សាយសេចក្តីថ្លែងការគាំទ្របទសន្ទរកថារបស់នាយករដ្ឋមន្ត្រី ជប៉ុន៕