កាណាដាអនុម័តជាផ្លូវការលើ CPTPP
30/10/2018 10:48
(VOVWORLD) - នាថ្ងៃទី២៩ ខែតុលា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចម្រុះអន្តរជាតិកាណាដា លោក Jim Carr បានជួបជាមួយលោក Daniel Mellsop ស្នងការជាន់ខ្ពស់ នូវែលហ្សេឡង់ប្រចាំកាណាដា ដើម្បីជូនដំណឹងអំពីការដែលកាណាដាបាន អនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ នូវែល ហ្សេឡង់ជាប្រទេសទទួលបន្ទុកការ សង្កេតតាមដាននិងកត់ត្រាដំណើរការនៃកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចម្រុះអន្តរជាតិកាណាដា លោក Jim Carr (រូបថត៖ ctvnews.ca) នាបច្ចុប្បន្ន CPTPP មានសមាជិកចំនួន១១ប្រទេស (រួមមានអូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី វៀតណាម សឹង្ហបុរី ប្រ៊ុយណេ នូវែលហ្សេឡង់ កាណាដា មិចស៊ិក ប៉េរូនិងឈីលី) ដែលមានទម្រង់សេដ្ឋកិច្ចសរុបឡើងដល់ទៅ១៣៥០០ពាន់លាន ដុល្លាអាមេរិក។ កាណាដាជាប្រទេសទី៥ដែលអនុម័តលើ CPTPP បន្ទាប់ពីជប៉ុន មិចស៊ិកូ សឹង្ហបុរីនិងនូវែលហ្សេឡង់ ហើយកាណាដានឹងស្ថិតនៅក្នុងបញ្ជី សមាជិក ទាំង៦ប្រទេសដែលទទួលបានផលប្រយោជន៍ពី CPTPP ខណៈដែលកិច្ចព្រម ព្រៀងនេះចូលជាធរមាន៕
Related






