រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ។ (រូបថត៖ VNA) |
ថ្លែងនៅកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា ជា ប្រទេសមួយដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម វៀតណាមទទូចស្នើឲ្យ ភាគីពាក់ព័ន្ធនានា គោរពច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់មនុស្សធម៌អន្តរជាតិ; ជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ក៏ដូចជាតួនាទីរបស់អ.ស.បក្នុងការជួយ ទ្រទ្រង់ដល់ការស្ដារ និងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ លើក កំពស់ភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជនសំដៅឆ្លើយតបនឹងបញ្ហាប្រឈមនៅក្នុងនិងក្រោយ ជម្លោះ។ លោករដ្ឋមន្រ្តីបានអះអាងថា ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន គឺជាគ្រឹះស្ថានដើម្បីស្ថាបនាសន្តិភាពប្រកប ដោយចីរភាព ហើយការបង្ការទប់ស្កាត់ជម្លោះគឺជាវិធីល្អបំផុតដើម្បីការពារប្រជាជន ផងដែរ ក្នុងនោះត្រូវការផ្ដោតសំខាន់ទៅលើមូលហេតុឫសគល់នៃជម្លោះដូចជា ភាព ក្រីក្រ វិសមភាព ការរំលោភអំណាច។
ក្នុងឱកាសនេះដែរ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើសេចក្ដីសម្រេច ចិត្តស្ដីពីការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការរស់រានមានជីវិតរបស់ប្រជាជន។ នេះជាសេចក្ដីសម្រេចចិត្តដើមដំបូងដែលវៀតណាមស្នើឡើងក្រុមប្រឹក្សា សន្តិសុខក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ២០២០-២០២១៕






