VOV WorldVOV World
ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព
30/01/2017 09:04
(VOVworld) – ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ ការអភិវឌ្ឍន៍និរន្តរភាព។ នេះគឺជាមតិរបស់រដ្ឋមន្ត្រី ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha ក្នុងបទសម្ភាស នៃអ្នកយកព័ត៌មានទីភ្នាក់ ងារសារព័ត៌មានក្នុងឱកាសបុណ្យតេតឆ្នាំរកានព្វស័ក ២០១៧។
ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព (VNA) (VOVworld) – ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព។  នេះគឺជាមតិរបស់រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha ក្នុងបទសម្ភាស នៃអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានក្នុងឱកាស បុណ្យតេតឆ្នាំរកានព្វស័ក ២០១៧។ លោក Tran Hong Ha បានឲ្យដឹងថា៖ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងដំណើការ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ កិច្ចការពារបរិស្ថានត្រូវ ពិនិត្យមើល យ៉ាងម៉ត់ចត់ ហើយត្រូវមានទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែង និងអនុវត្តកម្ម វិធីអភិវឌ្ឍន៍ថ្នាក់ជាតិស្តីអំពីកិច្ចការពរបរិស្ថានក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក្រសួងផ្នែកគប្បីបង្កើនកិច្ចសហការក្នុងការសន្ទនាផ្ទាល់ជាមួយ ប្រជាពលរដ្ឋនិង មជ្ឈដ្ឋានសហគ្រិនសំដៅរួមចំណែកដោះស្រាយការលំបាក ក្នុងការគ្រប់គ្រងនិង ការពារបរិស្ថាន ផងដែរ៕