សិក្ខាសាលា “ការងារមនោគមវិជ្ជានិងវប្បធម៌ក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ”
22/04/2026 11:33
[VOVWORLD] - ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ការងារមនោគមវិជ្ជា និងវប្បធម៌ ជានិច្ចកាលច្នៃប្រឌិតនិងកែលម្អគុណភាពប្រតិបត្តិការ តាមនោះបង្កើត និងពង្រឹងជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស។

260422_am_16.jpg ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ QDND) ដើម្បីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីនៃស្នងការឃោសនានិងហ្វឹកហ្វឺន និងផ្នែកឃោសនានិងហ្វឹកហ្វឺនរបស់កងទ័ព (ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ស្នងការឃោសនានិងហ្វឹកហ្វឺន នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមួយក្រោមប្រធានបទ៖ “ការងារមនោគមវិជ្ជានិងវប្បធម៌ក្នុងការកសាងកងទ័ពដ៏រឹងមាំខាងនយោបាយ”។ ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ឌឹក ប្រធានស្នងការឃោសនានិងហ្វឹកហ្វឺន នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម អះអាងថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ការងារមនោគមវិជ្ជា និងវប្បធម៌ ជានិច្ចកាលច្នៃប្រឌិតនិងកែលម្អគុណភាពប្រតិបត្តិការ តាមនោះបង្កើត និងពង្រឹងជំនឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់បក្ស។ ដោយសង្កត់ធ្ងន់លើបញ្ហាដែលកំពុងលេចចេញក្នុងការងារមនោគមវិជ្ជា និងវប្បធម៌នៅក្នុងកងទ័ពនាបច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ឌឹក បានមានប្រសាសន៍ថា៖ “ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ ការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាចកំពុងកើនឡើង កត្តាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីប្រទាក់ក្រឡាគ្នា ខណៈដែលកម្លាំងអរិភាពកំពុងជំរុញខ្លាំងនូវ "ការប្រែប្រួលដោយសន្តិវិធី" "ការប្រែចិត្តដោយខ្លួនឯង" និងមានឧបាយកល "បន្សាបនយោបាយ" ចំពោះកងទ័ព ជាមួយនឹងល្បិចកលកាន់តែស្មុគស្មាញ ជាពិសេសនៅក្នុងលំហអ៊ីនធឺណិត។ ទិដ្ឋភាពអវិជ្ជមាននៃសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្ដាញសង្គម បានប៉ះពាល់យ៉ាងជ្រាលជ្រៅដល់មនោគមន៍វិជ្ជា និងការយល់ដឹងរបស់កម្មាភិបាល និងយុទ្ធជន ដែលបង្កើតទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ការងារឃោសនានិងហ្វឹកហ្វឺនរបស់កងទ័ព”៕
TAG
VOV/VOVWORLD/កងទ័ព/សិក្ខាសាលា/មនោគមន៍វិជ្ជា/វប្បធម៌/ឃោសនា/ហ្វឹកហ្វឺន
Related
More




