VOV WorldVOV World
ការចរចារ FTA ជប៉ុន-ចិន-កូរ៉េខាងត្បូងមិនទាន់ទទួលបានការរីកចំរើនឡើយ
20/01/2016 07:26
(VOVworld) - នាថ្ងៃទី១៩ មករា មន្ត្រីជប៉ុនមួយរូបបាន ឲ្យដឹងថា ក្នុងវង់ចរចារថ្មីបំផុតអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ត្រីភាគីរវាងជប៉ុន ចិននិងកូរ៉េ ខាងត្បូង បានទទួលបរាជ័យក្នុងការដាក់គោលដៅ សំរាប់កំរិតបើកទ្វារទីផ្សារហើយ។
ការចរចារ FTA ជប៉ុន-ចិន-កូរ៉េខាងត្បូងមិនទាន់ទទួលបានការរីកចំរើនឡើយ
ប្រធានក្រុមចរចារនៃប្រទេសទាំងបីនៅវង់ចរចារកាលពីថ្ងៃទី១៣ ឧសភា កន្លងទៅ។ (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី១៩ មករា មន្ត្រីជប៉ុនមួយរូបបានឲ្យដឹងថា ក្នុងវង់ចរចារថ្មី បំផុតអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគីរវាងជប៉ុន ចិននិងកូរ៉េខាង ត្បូង បានទទួលបរាជ័យក្នុងការដាក់គោលដៅសំរាប់កំរិតបើកទ្វារទីផ្សារហើយ។ ប៉ុ​ន្តែ តំណាងនៃភាគីទាំងបីបានឯកភាពថា នឹងបន្តពិភាគ្សា ព្រមទាំងអះអាងជាថ្មី ម្ដងទៀតនូវការសន្យារបស់ថ្នាក់ដឹកនាំប្រទេសទាំងបីក្នុងការបញ្ចប់ការចរចារយ៉ាង ឆាប់រហ័ស។នាបច្ចុប្បន្ន ប្រទេសទាំងបីកំពុងគិតគូអំពីលទ្ធភាពរៀបចំការសន្ទនា និងជំនួបធ្វើការនាខែមេសាខាងមុខនេះនៅកូរ៉េខាងត្បូង។ក្នុងករណីត្រូវបានចុះ ហត្ថលេខា កិច្ចព្រមព្រៀង FTA ជប៉ុន ចិន កូរ៉េខាងត្បូងនឹងជាកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីធំបំផុតក្នុងតំបន់ ដោយការតភ្ជាប់ខឿនសេដ្ឋកិច្ចចំនួន៣ក្នុង ចំណោមខឿនសេដ្ឋកិច្ចចំនួន៤ធំបំផុតនៃទ្វីបអាស៊ី។ប៉ុន្តែគិតតាំងពីពេលចាប់ ផ្ដើមចរចារនាចុងឆ្នាំ២០១២មក ភាគីទាំងបីទទួលបានការរីកចំរើនយ៉ាងតិចតួច ណាស់៕