VOV WorldVOV World
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន
02/11/2015 10:03
(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា ការចរចារជាន់ខ្ពស់រវាង ជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពអំពីបញ្ហា ជាច្រើន។
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន (Image: VNA) (VOVworld) – នាថ្ងៃទី ២ វិច្ឆិកា ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូង ទទួលបានលទ្ធផលវិជ្ជមាន ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពអំពី បញ្ហា ជាច្រើន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី​ Park Geun-hye និងនាយករដ្ឋមន្ត្រីជប៉ុន  លោក Shinzo Abe បានឲ្យដឹងថា៖ ភាគីទាំងពីរបានឯកភាពជំរុញដំណើរការ ចរចារដើម្បីដោះ ស្រាយបញ្ហានារីកូរ៉េដែលត្រូវបង្ខំធ្វើជាទាសករផ្លូវភេទកំដរ សំរាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកទី ២។ នេះគឺជាសញ្ញាច្បាស់លាស់ បំផុតដែលបង្ហែងនូវការខំប្រឹងប្រែងនៃប្រទេសទាំងពីរសំដៅកែលំអរទំនាក់ ទំនងទ្វេភាគី។ ចំពោះ បញ្ហានុយក្លេអ៊ែរនិង កាំជ្រួចរបស់សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ នាយករដ្ឋម​ន្ត្រីជប៉ុនបានអះអាងថា៖ នេះគឺជាការ យកចិត្តទុកដាក់រួម ដោយហេតុនេះ ជប៉ុនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសទាំង  ៣ គឺ៖ អាមេរិក ជប៉ុន​និងកូរ៉េខាងត្បូងគប្បីសហប្រតិបត្តិការយ៉ាងជិតស្និត ដើម្បីដោះស្រាយបញ្ហានេះ។ រីឯខ្លួនវិញប្រធានាធិបតី Park Geun-hye បាន វាយតំលៃថា៖ ការចរចារបានសម្តែងសុឆ័ន្ទៈនៃភាគីទាំងពីរក្នុងការដោះ ស្រាយបណ្ដាបញ្ហាប្រវត្តិសាស្ត្រ ហើយនេះគឺជាឱកាសដើម្បីកូរ៉េខាង ត្បូងនិងជប៉ុនកែលំអរទំនាក់ទំនងទ្វេភាគី៕ 

More