VOV WorldVOV World
ការចរចារសន្តិភាពស៊ីរីជួបការលំបាក
02/03/2017 10:53
(VOVworld) – បណ្ដាការចរចារសន្តិភាពស្តីពីបញ្ហានៅ ស៊ីរីដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុង Geneva (ប្រទេស ស្វីស) បន្តជួបការលំបាក ក្នុងពេលដែល គណៈកម្មាធិ ការចរចារជាន់ខ្ពស់ (HNC) តំណាងស្នូលសំរាប់ភាគី ប្រឆាំងនៅស៊ីរី បានបដិសេធលទ្ធភាពនាំបញ្ហាភេរវកម្ម ចូលក្នុងរបៀបវារៈនៃបណ្ដាវង់ចរចារដែល អ.ស.ប. គាំពារនេះ។
ការចរចារសន្តិភាពស៊ីរីជួបការលំបាក
ការចរចារសន្តិភាពស៊ីរីជួបការលំបាក (VNA)  (VOVworld) – បណ្ដាការចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរីដែលកំពុងប្រព្រឹត្តទៅ  នៅទីក្រុង Geneva (ប្រទេសស្វីស) បន្តជួបការលំបាក ក្នុងពេលដែល គណៈកម្មា ធិការចរចារជាន់ខ្ពស់ (HNC) តំណាងស្នូលសំរាប់ភាគីប្រឆាំងនៅស៊ីរី បានបដិសេធ លទ្ធភាពនាំបញ្ហាភេរវកម្មចូលក្នុងរបៀបវារៈនៃបណ្ដាវង់ចរចារដែល អ.ស.ប. គាំ ពារនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១ មិនា បន្ទាប់ ពីជំនួបធ្វើការជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Gennady Gatilov នៅ ទីក្រុង Geneva តំណាង HNC លោក Yehya Kodmani បានសង្កត់ ធ្ងន់ថា៖ ភាគី ប្រឆាំងមិនយល់ព្រម ហើយនឹងមិនពិភាក្សា ប្រសិនបើ បេសកជន ពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Stafffan de Mitsura ខ្នះខ្នែង បញ្ជូល បញ្ហាភេរវកម្មចូលក្នុងរបៀបវារៈនៅពេលវេលាណាក៏ដោយក្នុងការចរចារ សន្តិភាពនៅទីក្រុង Geneva។ សេចក្តីសម្រេចពោលខាងលើរបស់ភាគីប្រឆាំង  បានក្របដណ្តបស្រមោលខ្មៅទៅលើវង់ចរចារសន្តិភាពក្រុង Geneva​ ដែលទើប នឹងចាប់ផ្តើមឡើងវិញ៕