VOV WorldVOV World
ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី
25/10/2016 08:54
(VOVworld) – នាថ្ងៃទី ២៤ តុលា ភាពតានតឹងបាន កើនឡើងកាន់តែខ្លាំងនៅមណ្ឌលជំរុំជនភៀសខ្លួនធំ បំផុតនៅប៊ុលហ្គារីក្នុងពេលដែលជនចំណាកស្រុករាប់ រយនាក់ពីអាប់ហ្គានីស្ថានបានបំផុសឡើងការធ្វើបាតុ កម្មមួយសំដៅទាមទានូវការអនុញ្ញតឲ្យបន្តការធ្វើ ដំណើរទៅបណ្ដាប្រទេសអឺរ៉ុបខាងលិច។
ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី
ការធ្វើបាតុកម្មនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកនៅប៊ុលហ្គារី (VNA) (VOVworld) – នាថ្ងៃទី ២៤ តុលា ភាពតានតឹងបានកើនឡើងកាន់តែខ្លាំងនៅ មណ្ឌលជំរុំជនភៀសខ្លួនធំបំផុតនៅប៊ុលហ្គារីក្នុងពេលដែលជនចំណាកស្រុករាប់ រយនាក់ពីអាប់ហ្គានីស្ថានបានបំផុសឡើងការធ្វើបាតុកម្មមួយសំដៅទាមទានូវ ការអនុញ្ញតឲ្យបន្តការធ្វើដំណើរទៅបណ្ដាប្រទេសអឺរ៉ុបខាងលិច។ គណៈកម្មាធិ ការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស Helsinki របស់ប៊ុហ្គារី បានឲ្យដឹងថា៖ ជនចំណាក ស្រុកចំនួន ៣ រយនាក់បានដង្ហែក្បួននៅមជ្ឈមណ្ឌលទទួលជនភៀសខ្លួន Harmali ជិតនឹងខ្សែព្រំដែនជាមួយទួរគី។ ផ្លាស់ប្តូរជាមួយមជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំ ពាក្យ Iliana Sasova បានឲ្យដឹងថា៖ បាតុករនានាបានប្រឆាំងជំទាស់ការ ជាប់ គាំងនៅប៊ុហ្គារីដោយសារគោលបំណងរបស់គេគឺបន្តធ្វើដំណើរទៅប្រទេស អឺរ៉ុប ខាងលិចនានា។ ក្រសួងមហាផ្ទៃប៊ុលហ្គារីក៏បានទទួលស្គាល់ស្ថានភាពតានតឹង ដែលកំពុងឡើងជណ្តើរនៅមជ្ឈមណ្ឌលទទួលជនចំណាកស្រុកពោលខាងលើ។ នាបច្ចុប្បន្ន សមត្ថកិច្ចប្រទេសនេះបានឲ្យដឹងថែមទៀតថា៖ ការចរចារជាមួយ បាតុករទាំងអស់នៅកំពុងប្រព្រឹត្តទៅ៕