VOV WorldVOV World
ការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍ​ប្រទេស​ជាតិ
04/04/2026 08:20
[VOVWORLD] - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់។​
ការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍ​ប្រទេស​ជាតិ
240404_fm_01.jpg លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ​ថ្លែងមតិដឹកនាំសន្និសីទ​។ រូបថត៖ VGP កាលពីរសៀលថ្ងៃទី ៣ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិ​ដឹកនាំការធ្វើសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំនៃ​គណៈកម្មាធិការដឹកនាំ។ កិច្ច​ប្រជុំនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយគណៈកម្មាធិការប្រជាជននៃខេត្តនិងទី​ក្រុងទូទាំងប្រទេស និងភ្នាក់ងារតំណាងរបស់​វៀតណាមនៅឯ​បរទេស។ នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជ្រួតជ្រៀបយ៉ាងស៊ីជម្រៅ ផ្លាស់​ប្តូរថ្មី​គំនិត ការយល់ដឹង និងសកម្មភាពទាក់ទងនឹងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ដូច្នេះហើយ សកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវតម្រូវការអភិវឌ្ឍ​ប្រទេសជា​តិ ដែលរួមចំណែកដោយផ្ទាល់ដល់គោលដៅកំណើនពីរខ្ទង់ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងនូវការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិ; ជំរុញខ្លាំងការទូតថាមពល និង​បច្ចេកវិទ្យាខ្ពស់។ល។
TAG
VOV/VOVWORLD/សមាហរណកម្មអន្តរជាតិ/ប្រកាន់ខ្ជាប់/ភារកិច្ច/គោលដៅអភិវឌ្ឍ​