VOV WorldVOV World
ការធ្វើសមយុទ្ធអន្តរជាតិ “Viking – 2014”
02/04/2014 08:52
(VOVworld) – ការធ្វើសមយុទ្ធអន្តរជាតិ “Viking – 2014” បានចាប់ផ្តើម នាថ្ងៃទី ១ មេសា នៅមូលដ្ឋានសឹក Vaziani របស់ Georgia
ការធ្វើសមយុទ្ធអន្តរជាតិ “Viking – 2014”
ការធ្វើសមយុទ្ធអន្តរជាតិ “Viking – 2014” (Image: Vietnam+) (VOVworld) – ការធ្វើសមយុទ្ធអន្តរជាតិ “Viking – 2014” បានចាប់ផ្តើម នាថ្ងៃទី ១ មេសា នៅមូលដ្ឋានសឹក Vaziani របស់ Georgia ក្រោមការគាំពាររបស់​អង្គការ សន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO)។ កងទ័ពរបស់ Bulgaria Serbia និងស៊ុយអែករួមជាមួយតំណាងនៃបញ្ជាការយោធារបស់អាមេរិកប្រចាំនៅអឺរ៉ុប ក៏បានចូលរួមការធ្វើសមយុទ្ធពោលខាងលើ។ គោលដៅនៃការធ្វើសមយុទ្ធនេះ គឺសំដៅសុក្រឹតលទ្ធភាពសហការជាមួយគ្នាក្នុងការណីវិបត្តិកើតមានឡើង។ តាមគំរោង ការធ្វើសមយុទ្ធនេះនឹងបញ្ចប់នាថ្ងៃទី ១០ មេសា។ ក្នុងព្រឹត្តិការណ៍ ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើសេចក្តី សម្រេចរបស់ប្រធានរដ្ឋសភាស្តីទីអ៊ុយក្រែន លោក Oleksander Turchynov ដែលអនុញ្ញាតឲ្យកងទ័ពបរទេសចូលក្នុងដែនដីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ដើម្បីចូលរួមការធ្វើសមយុទ្ធពហុប្រទេស។ តាមគំរោង មានការធ្វើសមយុទ្ធ ចំនួន ៨ នឹងត្រូវបានរៀបចំឡើង ចាប់ពីខែ ឧសភា ដល់ខែ វិច្ជិកា ឆ្នាំ ២០១៤ ដោយមានការចូលរួមរបស់ទាហានចំនួន ២៥០០ នាក់របស់ប្រទេសម្ចាស់ផ្ទះ អ៊ុយក្រែន និងប្រទេសចំនួន ១៨ ផ្សេងទៀត៕