VOV WorldVOV World
ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមអំពីការត្រៀមរៀបចំមហាសន្និបាតបក្សភាគនគរបាលមជ្ឈឹមលើកទី៧​
21/09/2020 11:21
(VOVWORLD) - រួមជាមួយកងទ័ព នគរបាលជាកម្លាំងដែលការពារ រឹងមាំនូវសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សង្គម ធានាបរិយាកាសសុខ សន្តិ ភាពនិងស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ។
ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈឹមអំពីការត្រៀមរៀបចំមហាសន្និបាតបក្សភាគនគរបាលមជ្ឈឹមលើកទី៧​
 ទិដ្ឋភាពទូទៅនៃជំនួបធ្វើការ។ (រូបថត៖ TTXVN) នាព្រឹកថ្ងៃទី២១ កញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាព របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ការិ យាល័យនយោបាយបានជួបធ្វើការជាមួយគណៈ អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម ដើម្បីផ្ដល់មតិយោបល់ដល់សេចក្ដីព្រាងឯកសារ និងការងាររៀបចំកម្មាភិបាលនៃគណៈកម្មាធិការបក្សដាក់ជូនមហាសន្និបាតតំណាងបក្សភាគនគរបាលមជ្ឈឹមលើកទី៧ អាណត្តិ២០២០-២០២៥។  លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅជំនួបធ្វើការ។ (រូបថត៖ TTXVN) អញ្ជើញថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសេចក្ដីព្រាងឯកសារនិងផែនការ រៀបចំកម្មាភិបាលដាក់ជូនមហាសន្និបាតលើក ទី៧បក្សភាគនគរបាល មជ្ឈឹម ព្រមទាំងសង្កត់ធ្ងន់ថា កម្លាំងនគរបាលត្រូវយល់ឃើញនូវឋានៈនិង តួនាទីរបស់ខ្លួនផងដែរ។ រួមជាមួយកងទ័ព នគរបាលជាកម្លាំងដែលការពារ រឹងមាំនូវសន្តិសុខនយោបាយនិងសណ្ដាប់ធ្នាប់សង្គម ធានាបរិយាកាសសុខ សន្តិភាពនិងស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ។ លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ បានលើកសំណើថា៖ “កម្លាំងនគរបាលចាំបាច់ត្រូវពង្រឹងក្បាលម៉ាស៊ីនឲ្យខ្លាំងមាំមួនថែម ទៀត។ កសាងកម្លាំង អង្គការ និងមនុស្សឲ្យស្អាតស្អំនិងស្មោះត្រង់។ កុំឲ្យ ខ្លួនធ្លាក់ចូលក្នុងភាពអកម្មឬរងការភ្ញាក់ផ្អើលទាំងក្នុងនិងក្រៅប្រទេសនោះឡើយ។ កម្លាំងនគរបាលត្រូវបន្តពង្រីកប្រពៃណីដ៏ភ្លឺស្វាង សមិទ្ធផលដែល សម្រេចបាននាពេលកន្លងទៅ ហើយកុំឲ្យស្កប់ចិត្ត នាំទៅបាត់បង់ភាពប្រុង ប្រយ័ត្នជាដាច់ខាតនោះឡើយ។ ត្រូវអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀត ទោះជាយ៉ាងណាក៏ដោយ ត្រូវតែរក្សារឹងមាំនូវសន្តិសុខនយោបាយនិង សណ្ដាប់ធ្នាប់សង្គម”៕

More