VOV WorldVOV World
“ការជួបមុខប្រពៃណីអតីតយុវជនយុវនារីសង្គ្រោះជាតិកំពែង Hoang Dieu”
17/08/2012 08:28
នាព្រឹកថ្ងៃទី១៧ សីហា នៅទីក្រុងហាណូយ បាន ប្រព្រឹត្តទៅ “ការជួបមុខ ប្រពៃណីអតីតយុវជនយុវនារី សង្គ្រោះជាតិកំពែង Hoang Dieu” ក្នុងឱកាសរំលឹក ខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥)
“ការជួបមុខប្រពៃណីអតីតយុវជនយុវនារីសង្គ្រោះជាតិកំពែង Hoang Dieu”
នាព្រឹកថ្ងៃទី១៧ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ “ការជួបមុខប្រពៃណីអតីត យុវជនយុវនារីសង្គ្រោះជាតិកំពែង Hoang Dieu” ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៧ ទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥)និងទិវាបុណ្យជាតិទី ៩ កញ្ញា។ បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ បានវាយកំទេចនឹមត្រួតត្រាទាសកររបស់របបអាណានិគម និយមនិងបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។រួមចំណែក ក្នុងជោគជ័យនេះមានការរួមវិភាគទានដ៏ធំធេងរបស់យុវជនទីក្រុងហាណូយ ពិសេស គឺក្រុមឃោសនាស្ម័គ្រចិត្តកំពែង Hoang Dieu។ សមាជិកគណៈកម្មាធិការឃផសនា យុវជនទីក្រុងហាណូយ ឆ្នាំ ១៩៤៣– ១៩៤៥ លោក  Le Duc Van បានឲ្យដឹងថា៖ “បក្សភាគទីក្រុងហាណូយ បណ្ដាយុទ្ធជនវៀតមីញកំពែង Hoang Dieu និងប្រជាជន ទីក្រុងចំនួន ២ សែននាក់ បានធ្វើឡើងយុទ្ធជ័យដ៏មហិមា រំដោះរដ្ឋ ធានីហាណូយ។ នេះគឺជាយុទ្ធជ័យក្នុងនោះបណ្ដាសមាជិកសម្ព័ន្ធយុវជនសង្គ្រោះ ជាតិកំពែង Hoang Dieu បានសម្រេចភារកិច្ចកំលាំងស្ម័គ្រចិត្តរបស់ខ្លួន៕”

More