ការជួបមុខរវាងអតីតយុទ្ធជននៃប្រទេសទាំង២វៀតណាមនិងកម្ពុជា
13/04/2015 08:42
(VOVworld) - នៅទីនេះ បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្ត បានរួមគ្នារំលឹកឡើងវិញរាល់អនុស្សាវរីយ៍ រំលឹកគុណូ បការៈចំពោះបណ្ដាយុទ្ធមិត្តដែល បានពលីជីវិតនៅ សមរភូមិកម្ពុជាដើម្បីជួយប្រទេសមិត្តរួចផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពត។

ទ័ពស្ម័គ្រចិត្តវៀតណាមចូលក្នុងរាជធានីភ្នំពេញ (រូបថត៖ Corbis Sygma) (VOVworld) - នាថ្ងៃទី១២ មេសា សមាគមន៍មិត្តភាពវៀតណាម កម្ពុជានិងសមាគមន៍ អតីតយុទ្ធជនស្ម័គ្រចិត្តរណសិរ្សលេខ៤៧៩នៃទីក្រុងហាណូយ បានរៀបចំពិធីជួប មុខក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ ៣៦ឆ្នាំនៃទិវាបង្កើតរណសិរ្សលេខ៤៧៩និង២០ឆ្នាំធ្វើសកម្មភាពរបស់ សមាគមន៍អតីតយុទ្ធ ជនស្ម័គ្រចិត្តរណសិរ្សលេខ៤៧៩នៃទីក្រុងហាណូយ។នៅទី នេះ បណ្ដាអតីតយុទ្ធជន ស្ម័គ្រចិត្តបានរួមគ្នារំលឹកឡើងវិញរាល់អនុស្សាវរីយ៍ រំលឹក គុណូបការៈចំពោះបណ្ដាយុទ្ធមិត្តដែល បានពលីជីវិតនៅសមរភូមិកម្ពុជាដើម្បីជួយ ប្រទេសមិត្តរួចផុតពីរបប ប្រល័យពូជសាសន៍ប៉ុលពត។ថ្លែងមតិនៅទីនេះ ឯកអគ្គ រាជទូតកម្ពុជាប្រចាំនៅវៀត ណាមលោក ហ៊ុល ផានី បានថ្លែងអំណរគុណចំពោះ កម្លាំងយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ពលីជីវិតដើម្បីជួយប្រទេស កម្ពុជារួចពីរបបប្រល័យពូជ សាសន៍ ព្រមទាំងជូនប្រសិទ្ធពរឲ្យចំណងមិត្តភាព រវាងប្រទេសទាំង២កាន់តែរឹងមាំពី ១ថ្ងៃទៅ១ថ្ងៃ៕
Related







