ការជួបប្រាស្រ័យក្លឹបអាជីវករវៀតណាម ឡាវ កម្ពុជា និង បារាំង លើកទី ១០ នៅបារាំង
24/10/2012 06:57
(VNA) – នៅរដ្ឋានី ប៉ារីស (បារាំង) ការជួបប្រាស្រ័យ ក្លឹបអាជីវករវៀតណាម ឡាវ កម្ពុជា នៅ បារាំង លើកទី ១០ ទើបនឹងបានរៀបចំឡើង ដោយមាន ការចូលរួម របស់អាជីវករចំនួន ១០០ នាក់។

(VNA) – នៅរដ្ឋានី ប៉ារីស (បារាំង) ការជួបប្រាស្រ័យក្លឹបអាជីវករវៀតណាម ឡាវ កម្ពុជា នៅបារាំង លើកទី ១០ ទើបនឹងបានរៀបចំឡើង ដោយមានការចូលរួម របស់អាជីវករចំនួន ១០០ នាក់។ នៅទីនេះ តំណាងនានាបានពិភាក្សារអំពី ស្ថានភាពសេដ្ឋកិច្ច នយោបាយអន្តរជាតិនិងតំបន់ ក៏ដូចជា វិធានការណ៍ជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង ៣ វៀតណាម ឡាវ និងកម្ពុជា ក៏ដូច ជារវាងប្រទសទាំង ៣ ជាមួយបារាំង។ ថ្លែងមតិនៅទីនេះ ទីប្រឹក្សារពាណិជ្ជកម្ម វៀតណាមប្រចាំនៅបារាំង លោក Nguyen Canh Cuong បានសង្កត់ធ្ងន់ថា៖ ការជួបប្រាស្រ័យនេះគឺជាឱកាសមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំនៅបារាំងទាក់ទងផ្ទាល់ជាមួយអង្គភាពអាជីវកម្ម វៀតណាមនៅទីនេះ ដើម្បីជួយគេស្វែងរកដៃគូសមស្រប។ ព្រមទាំងបណ្ដាអង្គភាពអាជីវកម្មវៀត ណាមមានឱកាសផ្លាស់ប្តូរបទពិសោធលើវិស័យធ្វើអាជីវកម្មទៀតផង។ ក្លឹប អាជីវករវៀតណាម ឡាវ កម្ពុជា នៅបារាំង បង្កើតនាខែមីនាឆ្នាំ ២០០៩ ដោយ មានសមាជិកចំនួន ១៦៥០ នាក់ នៅបណ្ដាប្រទេសចំណុះ សហភាពអឺរ៉ុប (EU) និងទ្វីបអាស៊ី៕
Related
More




