VOV WorldVOV World
ការជួបប្រាស្រ័យមិត្តភាពវៀតណាម-កម្ពុជា
29/12/2016 10:30
(VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ កម្មវិធីជួបប្រាស្រ័យពិសេស “បណ្តាខេត្តជាប់ព្រំ ដែនពោរពេញទៅដោយមនោសញ្ចេតនាកក់ក្តៅ”រវាងវៀតណាមនិងកម្ពុជាបាន
ការជួបប្រាស្រ័យមិត្តភាពវៀតណាម-កម្ពុជា
ទិដ្ឋភាពនៃពិធី (VOVworld)-នាព្រឹកថ្ងៃទី២៩ធ្នូ កម្មវិធីជួបប្រាស្រ័យពិសេស “បណ្តាខេត្តជាប់ព្រំ  ដែនពោរពេញទៅដោយមនោសញ្ចេតនាកក់ក្តៅ”រវាងវៀតណាមនិងកម្ពុជាបាន រៀបចំឡើងនៅខេត្ត Tay Ninh។​នៅក្នុងពិធីនេះបានប្រព្រឹត្តទៅសកម្មភាពជាច្រើន  ដូចជា ជំនួបពិភាគ្សាស្តីពី “ឯកភាពកិច្ចព្រមព្រៀងរួមសហការការពារព្រំដែន តស៊ូប្រឆាំង ឧក្រិដ្ឋកម្ម” បើកឲ្យដំណើរការ “គ្លីនិកវេជ្ជសាស្រ្តយោធាមិត្តភាព”នៅ ស្រុក Chau Thanh ខេត្ត Tay Ninh និងព្យាបាល ផ្តល់ឆ្នាំសង្កូវឥតគិតថ្លៃចំពោះប្រ ជាជនជាប់ ព្រំដែន។​ក្នុងឱកាសនេះដែរ ប៉ុស្តិ៍ការពារព្រំដែន Phuoc Tan នៅខេត្ត Tay Ninh វៀតណាម បានរួមជាមួយកងពូលតូចប៉ូលិសការពារព្រំដែនលេខ ៦១១  របស់ កម្ពុជា បានរួមគ្នាយាមល្បាតបង្គោលព្រំដែនពីលេខ១៥០ទៅដល់បង្គោល លេខ ១៥១ សម្រាប់ត្រួតពិនិត្យស្ថានភាពនិងឯកភាពលើវិធានការគ្រប់គ្រងនិង ការពារ។         នៅក្នុងសាលប្រជុំរបស់គណៈកម្មាធិការបក្សខេត្ត Tay Ninh បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែននិងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានរួមសហការ  រៀបចំកម្មវិធីជួបប្រាស្រ័យពិសេសនាយប់ថ្ងៃទី២៩ធ្នូ។ នៅក្នុងពិធីនេះ តំណាងនៃ​ ប្រទេសទាំងពីរបានសម្តែងសិល្បៈពិសេសរបស់ប្រទេសនីមួយៗព្រមទាំងចែក រំ​លែកនូវលទ្ធផលសហប្រតិបត្តិការទ្វេភាគីផងដែរ៕