ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។
23/09/2013 11:44
Vovworld-ប្រធានាធិបតី Kenya លោក Uhuru Kenyatta បានប្រកាសថា Kenya នឹងផ្ដន្ទាទោសបណ្ដាអ្នកឈរនៅខាងក្រោយនៃការវាយប្រហារពោលខាងលើ

ការជួយសង្គ្រោះចំណាប់ខ្មាំងនៅរដ្ឋធានី Nairobi Kenya ជិតនឹងបញ្ចប់។ (Xinhua) Vovworld-កងទ័ព Kenya នាយប់ថ្ងៃទី២២កញ្ញាបានឲ្យដឹងថា ចំណាប់ខ្មាំង ភាគច្រើន ដែលត្រូវជនប្រដាប់អាវុធឥស្លាមចាប់ខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Westgate នៅរដ្ឋធានី Nairobi ត្រូវបានជួយសង្គ្រោះនិងកងទ័ពបានត្រួតពិនិត្យភាគ ច្រើននៅមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ នេះជាបំរែបំរួលថ្មីបំផុតក្រោយរយៈពេល២ថ្ងៃគិតតាំងពីកើតមានឡើងការវាយប្រហារដោយជនប៉ះបោរ Al Shabaab ដែល មានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម Al Qaeda នាពេលថ្ងៃត្រង់ ថ្ងៃទី២១កញ្ញា។ មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា យ៉ាងតិចបំផុតមានជនប្រមាណ៦៨នាក់ត្រូវ ស្លាប់ ក្នុងនោះមានពលរដ្ឋបរទេសជាច្រើននិងជន២រយនាក់រងរបួសក្នុងករណី វាយប្រហារនេះ។ យ៉ាងតិចបំផុតមានទាហាន៤នាក់រងរបួស។ ប្រធានាធិបតី Kenya លោក Uhuru Kenyatta បានប្រកាសថា Kenya នឹងផ្ដន្ទាទោសបណ្ដាអ្នកឈរ នៅខាងក្រោយនៃការវាយប្រហារពោលខាងលើ៕
Related







