យោងតាមការប៉ាន់ស្មានរបស់សាស្ត្រាចារ្យរង បណ្ឌិត Aat Pisanwanich មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Rangsit ប្រទេសថៃ ទឹកជំនន់ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ បាត់បង់ ០,៣ ភាគរយនៅឆ្នាំនេះ ដែលបណ្ដាលឱ្យអត្រាកំណើនធ្លាក់ចុះមកត្រឹម ២,១%។ ក្នុងពេលជាមួយគ្នានោះ សភាពាណិជ្ជកម្មថៃប៉ាន់ប្រមាណថា ការខូចខាតសេដ្ឋកិច្ចនៃរាជធានី អាចឡើងដល់ប្រហែល ៧ ពាន់លានបាត។ ហើយការខូចខាតសរុបទូទាំងប្រទេសត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ១២,៣ ពាន់លានបាត។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសនេះ បានឡើងដល់ ៨១ នាក់។ យោងតាមរបាយការណ៍ស្ថានភាពដែលចេញផ្សាយដោយការិយាល័យស្នងការទទួលបន្ទុកការជួយសង្គ្រោះនៅចុងថ្ងៃទី ២៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) ផ្ទះជាង ២២០០ ខ្នងត្រូវរងការខូចខាត និងសត្វពាហនៈចំនួន ១៥៤ ក្បាលបានងាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់៕