ការបាញ់រះនៅវិទ្យាល័យបារាំង៖រដ្ឋាភិបាលបារាំងចេញសេចក្តីប្រកាសអាសន្ន
17/03/2017 08:38
(VOVworld)-នាថ្ងៃទី១៦មិនា រដ្ឋាភិបាលបារាំងបានចេញសេចក្តីប្រកាសអាសន្ន បន្ទាប់ពីកើតមានឡើងការបាញ់រះមួយនៅវិទ្យាល័យ Alexis de Tocqueville

វិទ្យាល័យ Tocqueville (រូបថតៈ Google Street View) (VOVworld)-នាថ្ងៃទី១៦មិនា រដ្ឋាភិបាលបារាំងបានចេញសេចក្តីប្រកាសអាសន្ន បន្ទាប់ពីកើតមានឡើងការបាញ់រះមួយនៅវិទ្យាល័យ Alexis de Tocqueville ទីក្រុង Grasse ភាគខាងត្បូងប្រទេសនេះ។ សេចក្តីប្រកាសអាសន្ននេះត្រូវបាននាំ ចេញ ខណៈដែលប្រទេសនេះកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ ចាប់ តាំងពីការវាយប្រហារដ៏បង្ហូឈាមពីរលើកគឺទីក្រុងប៉ារីសនាខែវិច្ឆកាឆ្នាំ២០១៥ និងមួយទៀតនៅទីក្រុង Nice ភាគខាងត្បូងបារាំងឆ្នាំមុន។ តាមប្រភពព័ត៌មានពីសាលាក្រុង Grasse ថា សិស្សពីរនាក់បានបាញ់កាំភ្លើង បណ្តាលការរងរបួសទៅលើចាងហ្វាងសាលាហើយមុខសញ្ញាអាយុ១៧ឆ្នាំត្រូវចាប់ ខ្លួនបន្ទាប់មកនិងមុខសញ្ញាមួយទៀតកំពុងលាក់ខ្លួន។ ឧប្បត្តិហេតុនេះដែល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨នាក់រងរបួស។ សមត្ថកិច្ចបារំាងបានទទួល ស្គាល់ថា ការបាញ់ប្រហារនេះមិនពាក់ព័ន្ធនឹងភារវកម្មឡើយ៕
Related






