ការប៉ះទង្គិចផ្ទុះឡើងនៅប៉ែកខាងកើតអ៊ុយក្រែនបណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួស
12/10/2016 08:52
(VOVworld) - នាថ្ងៃទី១១ តុលា មានរបាយការណ៍ ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់បានស្លាប់ និង៩នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចនៅប៉ែកខាង កើតអ៊ុយក្រែន។

អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Andiry Lysenko (រូបថត៖UKRAINIAN CRISIS/TTXVN) (VOVworld) - នាថ្ងៃទី១១ តុលា មានរបាយការណ៍ឲ្យដឹងថា មនុស្សយ៉ាងហោច ណាស់៣នាក់បានស្លាប់និង៩នាក់ទៀតរងរបួសក្នុងការប៉ះទង្គិចនៅប៉ែកខាងកើត អ៊ុយក្រែន។អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Andiry Lysenko ឲ្យដឹងថា ដោយមិន អើពើដល់កិច្ចព្រមព្រៀងឈប់បាញ់នាបច្ចុប្បន្ន មូលដ្ឋានកងទ័ពអ៊ុយក្រែនបាន ក្លាយទៅជាគោលដៅរងការវាយប្រហារសរុប៥៧លើកក្នុងអំឡុង២៤ម៉ោងកន្លង ទៅ។អ្នកនាំពាក្យរូបនេះក៏បានចោទប្រកាន់ខ្មាន់កាំភ្លើងនៃកងកម្លាំងទាមទារ ឯករាជ្យថា បានប្រើប្រាស់អាវុធធុនធ្ងន់ពាក់កណ្ដាលក្នុងចំណោមការវាយប្រហារ ទាំងអស់៕
Related







