VOV WorldVOV World
ការបង្កើតសន្ទុះសំរាប់សហគ្រាសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧
30/01/2017 09:08
(VOVworld) - អាស្រ័យដោយរាល់កំណែទម្រង់ខ្លាំងក្លា របស់រដ្ឋាភិបាលវៀតណាម ចំនួនសហគ្រាសដែលចុះ បញ្ជីបង្កើតថ្មីក្នុងឆ្នាំ ២០១៦ ទទួលបាន ១១០ ១០០។
ការបង្កើតសន្ទុះសំរាប់សហគ្រាសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១៧ (VNA) (VOVworld)  - អាស្រ័យដោយរាល់កំណែទម្រង់ខ្លាំងក្លារបស់រដ្ឋាភិបាល វៀតណាម ចំនួនសហគ្រាសដែលចុះបញ្ជីបង្កើតថ្មីក្នុងឆ្នាំ ២០១៦ ទទួល បាន ១១០ ១០០។ សន្ទស្សន៍ខ្ពស់បំផុតពីមុនមកនេះក៏ជាកំលាំងចលករ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៧ និងប៉ុន្មានឆ្នាំជាបន្ត។ លោកស្រី Tran Thi Hong Minh ប្រធាន នាយកដ្ឋានគ្រប់គ្រងចុះបញ្ជី ធ្វើអាជីវកម្មចំណុះក្រសួងរៀបចំផែនការនិង វិនិយោគវៀតណាម បាន ឲ្យដឹងថា៖         «ដើម្បីរក្សាបានល្បឿនកំណើតនៃមជ្ឈដ្ឋានសហគ្រាសក្នុងឆ្នាំ ២០១៧ ខ្ញុំគិតថា៖ រដ្ឋាភិបាលនិងស្ថាប័នទាក់ទិននានាបន្តអនុវត្តល្អច្បាប់អង្គភាព អាជីវកម្ម ច្បាប់វិនិយោគ ក៏ដូចជា ឯកភាពណែនាំអនុវត្ត ដើម្បីបង្កលក្ខណៈ ងាយស្រួល ថែមទៀតសំរាប់សហគ្រាសក្នុងពេលដែលចូលរួមទីផ្សារក៏ដូចជា ការចាកចេញពី ទីផ្សារផងដែរ។ ក្រៅពីនោះ ក៏អនុវត្តវិធានការរបស់រដ្ឋា ភិបាលទាក់ទិន ដល់ការបង្កើតបរិយាកាសងាយស្រួលថែមទៀតក្នុងឆ្នាំ ២០១៧ ផងដែរ៕»