VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបគឺលោក Macron និង លោកស្រី Le Pen នឹងឈានចូលវង់ទី២
24/04/2017 07:23
(VOVworld) - នាថ្ងៃទី២៤ មេសា ក្រសួងមហាផ្ទៃ បារាំងបានប្រកាសលទ្ធផលនៃការរាប់សន្លឹកឆ្នោត ក្នុងវង់ទី១ តាមនោះ បេក្ខជនឯករាជ្យលោក Emmanuel Macron និងបេក្ខជនស្ដាំនិយមលោកស្រី Marine Le Pen នឹងឈានចូលវង់ទី២នៃការបោះឆ្នោតប្រធានាធិបតីបារាំងដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ឧសភាខាងមុខនេះ។
ការបោះឆ្នោតប្រធានាធិបតីបារាំង៖បេក្ខជនទាំងពីររូបគឺលោក Macron និង លោកស្រី Le Pen នឹងឈានចូលវង់ទី២
បេក្ខជនប្រធានាធិបតីលោក Emmanuel Macron ថ្លែងមតិនៅទីក្រុងប៉ារីសក្រោយពីលទ្ធផលនៃវង់ទី១ការបោះឆ្នោតត្រូវបានប្រកាសនាថ្ងៃទី២៣ មេសា (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី២៤ មេសា ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលនៃ ការរាប់សន្លឹកឆ្នោតក្នុងវង់ទី១ តាមនោះ បេក្ខជនឯករាជ្យលោក Emmanuel Macron និងបេក្ខជនស្ដាំនិយមលោកស្រី Marine Le Pen នឹងឈានចូលវង់ទី២ នៃការបោះ ឆ្នោតប្រធានាធិបតីបារាំងដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ឧសភា ខាងមុខ នេះ។លទ្ធផលរាប់សន្លឹកឆ្នោតចំនួន៤៦លានសន្លឹកសរឲ្យឃើញថា លោក Emmanuel Macron នាំមុខគេដោយទទួលបានសម្លេងគាំទ្រចំនួន ២៣,៨២% ខណៈ ដែលលោកស្រី Le Pen ឈរលំដាប់ថ្នាក់ទី២ដោយទទួលបាន ២១,៥៨%។ មុននោះ ថ្លែងមតិចំពោះមុខអ្នកគាំទ្រនៅទីក្រុងប៉ារីសក្រោយពីមានលទ្ធផល បឋមនោះ លោក Macron បានអំពាវនាវឲ្យប្រជាជនបារាំងជឿជាក់ទៅលើអឺរ៉ុប ជំនួសឲ្យការភ័យខ្លាចវិញ។រីឯខ្លួនវិញ លោកស្រី Le Pen ចាត់ទុកថា ការរស់រាន របស់ប្រទេសបារាំងកំពុងត្រូវគំរាមកំហែង ហើយនេះជាពេលវេលាដើម្បីរំដោះ ប្រជាជនបារាំងពីអ្នកគ្រប់គ្រងក្រអើតត្រទម៕