VOV WorldVOV World
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី lok Trump និងបេក្ខជន Joe Biden ប្រជែងគ្នាយ៉ាងខ្លាំងក្លានៅ រដ្ឋ Florida និង រដ្ឋ Arizona
08/10/2020 11:29
(VOVWORLD) - យោងតាមលទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ របស់ Reuters-Ipsos ដែលបានប្រកាសកាលពីថ្ងៃទី ៧ ខែតុលា បានឲ្យដឹងថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងនាំមុខប្រធានាធិបតីលោក Donald Trump នៅតាមរដ្ឋយុទ្ធសាស្ត្រ Florida និង Arizona។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី lok Trump និងបេក្ខជន Joe Biden ប្រជែងគ្នាយ៉ាងខ្លាំងក្លានៅ រដ្ឋ Florida និង រដ្ឋ Arizona
 ប្រធានាធិបតីអាមេរិក លោក Donald Trump (ខាងស្តាំ) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ AFP / VNA) ជាក់ស្ដែង លោក Joe Biden បាននាំមុខ លោក Donald Trump ៤ ពិន្ទុនៅរដ្ឋ Florida (៤៩% ទល់នឹង ៤៥%) ខណៈដែលគម្លាតនេះនៅរដ្ឋ Arizona គឺត្រឹមតែ ២ ពន្ទុតែប៉ុណ្ណោះ  (៤៨% ទល់នឹង ៤៦%) ។ចំពោះការដោះស្រាយជំងឺរាតត្បាតកូវីដ១៩ នោះ មានអ្នកឆ្លើយចំនួន ៥០% នៅរដ្ឋ Florida បានឲ្យដឹងថា លោក Biden នឹងធ្វើល្អជាង ខណៈដែលមានអ្នកឆ្លើយចំនួន ៤១% បានគាំទ្រ លោក Trump ។ នៅរដ្ឋ Florida វិញ មានអ្នកឆ្លើយចំនួន ៤៩% បានគាំទ្រលោក  Biden ហើយមានអ្នកឆ្លើយចំនួន ៤៣% បានគាំទ្រលោក Trump ផងដែរ៕