VOV WorldVOV World
ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានចាប់ផ្តើមជាផ្លូវការ
28/07/2013 08:38
(VOVworld) – នាថ្ងៃទី ២៨ កក្កដា បណ្ដាអ្នកបោះឆ្នោតកម្ពុជាបានទៅបោះឆ្នោត ជ្រើសរើសអាសនៈចំនួន ១២៣ ក្នុងរដ្ឋសភាប្រទេសនេះ នីតកាលទី ៥។
ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥ បានចាប់ផ្តើមជាផ្លូវការ
សម្តេច តេជោ ហ៊ុនសែន ទៅបោះឆ្នោត។ (Image: VOV Online) (VOVworld) – នាថ្ងៃទី ២៨ កក្កដា បណ្ដាអ្នកបោះឆ្នោតកម្ពុជាបានទៅបោះឆ្នោត ជ្រើសរើសអាសនៈចំនួន ១២៣ ក្នុងរដ្ឋសភាប្រទេសនេះ នីតកាលទី ៥។ តាមបញ្ជី ឈ្មោះជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា៖ មានអ្នកបោះឆ្នោតចំនួន ៩ លាន ៦ សែន នាក់ មានសិទ្ធចូលរួមការបោះឆ្នោតពោល ខាងលើ។ បេក្ខជនរបស់គណៈបក្សនយោបាយចំនួន ៨ នៅកម្ពុជាចូលរួមការបោះ ឆ្នោតនេះ ក្នុងនោះ មានគណៈបក្សប្រជាជនកម្ពុជា (CPP) គណៈបក្សប្រឆាំងសង្គ្រោះ ជាតិ (CNRP) និងគណៈបក្ស FUNCINPEC។ សាធារណៈមតិចាត់ទុកថា៖ គណៈបក្ស CPP ភាគច្រើនមានលទ្ធភាពដម្តើមជ័យ ជំននះក្នុងការបោះឆ្នោតលើកនេះ។ គណៈ បក្ស CNRP នឹងឈរសំដាប់ថ្នាក់ទី ២  និងគណៈបក្ស FUNCINPEC នឹងទទួលបាន អាសនៈមួយចំនួនក្នុងរដ្ឋសភា។ គណៈបក្សនយោបាយចំនួន ៥ ផ្សេងទៀតហាក់ ដូចជាគ្មានលទ្ធភាពដណ្តើមបាន អាសនៈណាមួយឡើយ៕