VOV WorldVOV World
ការរកឃើញថ្មីបំផុតស្តីពីកម្មវិធីចារកម្មរបស់អាមេរិក
16/08/2015 09:48
(VOVworld) – ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) បានសហការជាមួយសម្ព័ន្ធ ក្រុមហ៊ុនទួរគមនាគមន៍ AT&T នៃប្រទេសនេះដើម្បីធ្វើចារកម្មអ្នកប្រើប្រាស់ អ៊ីនធឺណែតក្នុងរយៈពេលរាប់សិបទស្សវត្តន៍កន្លងទៅ។
ការរកឃើញថ្មីបំផុតស្តីពីកម្មវិធីចារកម្មរបស់អាមេរិក
ការរកឃើញថ្មីបំផុតស្តីពីកម្មវិធីចារកម្មរបស់អាមេរិក (Image: VNA) (VOVworld) – ស្ថាប័នសន្តិសុខជាតិអាមេរិក (NSA) បានសហការជាមួយសម្ព័ន្ធ ក្រុមហ៊ុនទួរគមនាគមន៍ AT&T នៃប្រទេសនេះដើម្បីធ្វើចារកម្មអ្នកប្រើប្រាស់ អ៊ីនធឺណែតក្នុងរយៈពេលរាប់សិបទស្សវត្តន៍កន្លងទៅ។ នេះគឺជាព័ត៌មានថ្មីបំផុត  ទាក់ទិនដល់រឿងហេតុចារកម្មរបស់រដ្ឋាភិបាលអាមេរិកដែលអតីតចារបុរស  ស្ថាប័នចារកម្មកណ្ដាលអាមេរិក  (CIA) លោក  Edward Snowden បានប្រកាស។  តាមកាសែត New York Times បានដកស្រង់ពាក្យសំដីរបស់  Snowden ថា៖ AT&T បានអនុញ្ញត្តិឲ្យ CIA លួចស្តាប់រាល់ការសន្ទនាផ្ទាល់លើ បណ្ដាញ អ៊ីនធឺណែតនិងទីស្នាក់ការរបស់ អ.ស.ប. ប្រចាំនៅអាមេរិក៕​