អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិ Noi Bai។ (រូបថត៖ VNA) |
លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា សំដៅអនុវត្តន៍គោលដៅដើរ ទន្ទឹមគ្នាទាំង២ តាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធ នានារបស់វៀតណាម បាននិងកំពុងពិភាក្សាជាមួយដៃគូមួយចំនួនដែលមានសន្ទស្សន៍ សុវត្ថិភាពខ្ពស់ អំពីការបើកឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាមនិង ដៃគូទាំងនេះ។
ពាក់ព័ន្ធដល់បញ្ហា លិខិតឆ្លងដែនវ៉ាក់សាំង អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្រសួងការបរទេសវៀតណាមកំពុង សហការជាមួយស្ថាប័នពាក់ព័ន្ធនានានៅទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្រាវជ្រាវ ស្វែងយល់អំពីវិធានការនេះ ហើយនឹងលើកសំណើរកែសម្រួលបទបញ្ញត្តិអន្តោ ប្រវេសន៍ឲ្យបានសមស្របនឹងស្ថានភាព។ ការបើកច្រកទ្វារ ស្ដារការធ្វើដំណើរ របស់ប្រជាជនឡើងវិញ និងជំរុញការអភិវឌ្ឍទេសចរណ៍ ត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតជាក់ជាពុំខាន៕







