ការតាំងពិព័រណ៍អំពីសោកនាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំបានបញ្ចប់
13/08/2013 08:14
(VOVworld) – ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី ១២ សីហា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។
ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ (Image: cpv.org.vn) (VOVworld) – ការតាំងពិព័រណ៍ដោយប្រធានបទ “សោកនាដកម្មដោយជាតិគីមីពុល ពណ៍លឿងទុំ - សតិសម្បជញ្ញៈនិងយុត្តិធម៌” បានបញ្ចប់ប្រកបដោយជោគជ័យ នា រសៀលថ្ងៃទី ១២ សីហា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ព្រឹត្តិការ នេះបានទាក់ទាញភ្ញៀវនៅក្នុងនិងក្រៅប្រទេសចំនួន ៤ ពាន់នាក់ មកទស្សនានិង ស្រាវជ្រាវ។ ការតាំងពិពរណ៍បានតាំងបង្ហាញរូបថតចំនួន ៣ រយ ផ្ទាំងនិងវត្ថុតាង សោកនាដកម្មដោយជាតិគីមីពុលពណ៍ទុំ/dioxin នៅវៀតណាម ដោយក្នុងបំណង ជួយប្រជាជនទីក្រុង Da Nang មិត្តភក្តិអន្តរជាតិយល់ដឹងច្បាស់ជាងទៀតអំពីសោក នាដកម្មដោយជាតិគីមីពុលពណ៍លឿងទុំនិងការងារជំនះពុះពារលើផលវិបាកនៃ សង្គ្រាមនៅវៀតណាម។ លោក Chuck Palazza អតីតទាហានអាមេរិកមួយនាក់បាន ចែករំលែកថា៖ “ខ្ញុំមានការដួលចិត្តក្នុងពេលមើលបណ្ដារូបថតនេះ។ នេះគឺជាឱកាសសំខាន់ដើម្បី យើងខ្ញុំឃោសនាអំពីជាតិគីមីពុលពណ៍លឿងទុំ។ តាមរយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឈឹមថា៖ មានមិត្តភក្តិអន្តរជាតិជាច្រើននឹងយល់ដឹងបន្ថែមអំពីជាតិគីមីពុលពណ៍ លឿងទុំហើយយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភបណ្ដាជនរងគ្រោះនៅទីក្រុង Da Nang និងវៀតណាម៕”
Related







