VOV WorldVOV World
ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប
30/01/2015 08:49
Vovworld-នាថ្ងៃទី២៩មករា យ៉ាងហោចណាស់មានមនុស្ស ចំនួន២៦​នាក់​ត្រូវស្លាប់និង៦០នាក់ទៀតរងរបួស
ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប
ការវាយប្រហារបង្ហូឈាមនៅឧបទ្វីប Sinnai អេហ្ស៊ីប (PressTV)         Vovworld-នាថ្ងៃទី២៩មករា យ៉ាងហោចណាស់មានមនុស្សចំនួន២៦​នាក់​ ត្រូវស្លាប់និង៦០នាក់ទៀតរងរបួសក្នុងបណ្ដាការវាយប្រហារដោយគ្រាប់ផ្លោង និង​គ្រាប់បែកផ្ទុកក្នុងរថយន្តរបស់ពួកឧទ្ទាមតម្រង់ទៅលើទីតាំងរបស់កងទ័ពនិង ​ប៉ូលីសខេត្ត Sinai ខាងជើងប្រទេសអេហ្ស៊ីប។ ទូរទស្សន៍ជាតិនិងកាសែត ​អេលិចត្រូនិក Al Ahram បានឲ្យដឹងថា ពួកឧទ្ទាមបានវាយប្រហារទៅ​លើ​មូលដ្ឋាន ​សឹក ទីស្ដីការប៉ូលីស អាគ៌ាសំរាប់នាយទាហានកងទ័ពនិងប៉ូលីសជា​ដើម​នៅ ទីក្រុង Al Arish នៅខេត្ត Sinai ខាងជើង។         នាថ្ងៃដដែល ក្រុមឥស្លាម Ansar Beit al Maqdis (ជនគាំទ្រ Jerusalem) បាន​ទទួល ស្គាល់ដំណើរការបណ្ដាវាយប្រហារពោលខាងលើ។ Ansar Beit al Maqdis ជាក្រុម ពួកឧទ្ទាមមានសកម្មភាពខ្លាំងក្លាបំផុតនៅអេហ្ស៊ីបនាបច្ចុប្បន្ន៕