VOV WorldVOV World
ការវាយប្រហារតម្រង់ទៅលើសាកលវិទ្យាល័យមួយនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាង៧០នាក់ស្លាប់និងរងរបួស
20/01/2016 10:45
(VOVworld) - នាព្រឹកថ្ងៃទី២០ មករា មនុស្សយ៉ាង ហោចណាស់២១នាក់បានស្លាប់និង៥០នាក់ទៀត រងរបួសនៅពេលខ្មាន់កាំភ្លើងមួយក្រុមវាយប្រហារ ទៅលើអន្តោវាសិកដ្ឋាននៃសាកលវិទ្យាល័យ Bacha Khan នៅស្រុក Charsadda ភាគពាយ័ព្យប៉ាគីស្ថាន។
ការវាយប្រហារតម្រង់ទៅលើសាកលវិទ្យាល័យមួយនៅប៉ាគីស្ថានបណ្ដាលឲ្យមនុស្សជាង៧០នាក់ស្លាប់និងរងរបួស
កងកម្លាំងសន្និសុខប៉ាគីស្ថាននៅខាងក្រៅសាកលវិទ្យាល័យ Bacha Khan (រូបថត៖smh.com.au) (VOVworld) - នាព្រឹកថ្ងៃទី២០ មករា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ និង៥០នាក់ទៀតរងរបួសនៅពេលខ្មាន់កាំភ្លើងមួយក្រុមវាយប្រហារទៅលើអន្តោ វាសិកដ្ឋាននៃសាកលវិទ្យាល័យ Bacha Khan នៅស្រុក Charsadda ភាគពាយ័ព្យ ប៉ាគីស្ថាន។បន្ទាប់ពីកើតឡើងរឿងហេតុនេះ កងកម្លាំងសន្តិសុខរួមមា កងទ័ព ប៉ូលីសនិងកម្លាំងប្រដាប់អាវុធបានមានវត្តមាននៅកន្លែងកើតហេតុជាភ្លាមមួយ រំពេច ហើយរំដោះនិស្សិតចំនួន៥០នាក់។ប៉ូលីសបានឲ្យដឹងថា ជនដៃ ដល់ចំនួន ៤នាក់ត្រូវបានកំទិច។តាមមេប៉ូលីសតំបន់លោក Saeed Wazir ថា យុទ្ធនាការរុញ ថយក្រោយការវាយប្រហារពោលខាងលើបានបញ្ចប់ហើយ។ ក្រុមឧទ្ទាម Taliban  នៅប៉ាគីស្ថាន (TTP) បានទទួលស្គាល់ជាអ្នកបង្កនៃការ វាយប្រហារពោលខាង លើ៕