កាសែតបារាំងវៀតណាមអាចមានសកម្មភាពកត្តិយុតប្រឆាំងជំទាស់ចិន
24/05/2014 08:58
Vovworld-វៀតណាមអាចមានសកម្មភាពកត្តិយុតដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។

កាសែត Le monde របស់បារាំង (VOV) Vovworld-វៀតណាមអាចមានសកម្មភាពកត្តិយុតដើម្បីប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ កាសែត បារាំងច្បាប់ចេញផ្សាយនាថ្ងៃទី២៣ឧសភាបានជូនដំណឹងនេះនៅជួរមុខបណ្ដា ព័ត៌មានវិចារណកថាអំពីការឆ្លើយសម្ភាសរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាមួយទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកយកព័ត៌មានប្រចាំរបស់ កាសែតពិភពលោក នៅអាស៊ី-អាគ្នេយ៍លោក Bruno Philip បានដកស្រង់ពាក្យ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថា វៀតណាមកំពុងគិតគូរ វិធានការការពារខ្លួន រួមទាំងវិធានការតស៊ូកត្តិយុតតាមច្បាប់អន្តរជាតិ។ ទំព័រព័ត៌មានជាភាសាបារាំងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយ សាររបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ថា វៀតណាមមានបំណងដំណោះស្រាយ សន្តិភាពមួយសំរាប់ជំលោះអធិបតេយ្យភាពដែនដីជាមួយចិន។ កាសែតបានចាត់ ទុកថា ទោះបីជាតុលាការអជ្ញាកណ្ដាលអន្តរជាតិគ្មានលទ្ធភាពចាប់បង្ខំដើម្បីភាគីនានា ត្រូវគោរពអនុវត្តសាលក្រមរបស់តុលាការក្តី ប៉ុន្តែសាលក្រមចុងក្រោយមួយគ្មានផលប្រយោជន៍ចំពោះចិនក្នុងការប្តឹងតវានឹងជំរុញប្រទេសផ្សេងៗធ្វើសកម្មភាពប្រហាក់ ប្រហែលនិងបង្កកំលាំងកៀបសង្កត់ចំពោះប៉េកាំង៕
Related







