កាសែតអ៊ីតាលីលើកសរសើរ Hoi An ជាផ្លូវចែកជា៤នៅចុងបូពា៍
20/01/2015 10:27
(VOV)_បទសរសេរដោយប្រធានបទ៖ Hoi An- ផ្លូវចែកជា៤របស់ចុងបូពា៍ ត្រូវបានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ ៖ La Repubblica ក្នុងច្បាប់ចេញផ្សាយនាពេលថ្មីនេះ បានព័ណនាទីក្រុង Hoi An

ទីក្រុង Hoi An (VOV)_បទសរសេរដោយប្រធានបទ៖ Hoi An- ផ្លូវចែកជា៤របស់ចុងបូពា៍ ត្រូវ បានចុះផ្សាយនៅលើកាសែតប្រចាំថ្ងៃ ៖ La Repubblica ក្នុងច្បាប់ចេញផ្សាយនាពេល ថ្មីនេះ បានព័ណនាទីក្រុង Hoi An ដ៏ស្ងៀមស្ងាត់ និងបុរាណ ហើយវាយតំលៃថា៖ Hoi An ជាកន្លែង១ក្នុងចំណោមកន្លែងគួរអោយមកទស្សនានៅវៀតណាម។ អ្នកនិពន្ធនៃ បទសរសេរនេះ បានអោយដឹងថា៖ Hoi An ជាតំបន់ប្រមូលផ្តុំវប្បធម៌របស់វៀតណាម ជាមួយចិន ជប៉ុន ហូឡង់ និងឥណ្ឌា។ ទីនេះហាក់ដូចជាសារមន្ទីរ១ ដោយមានជួរផ្ទះ បុរាណនានា។ ភ្ញៀវទេសចរណ៍មកទីនេះ នឹងមានអារម្មណ៍បានរស់នៅក្នុងពិភពរឿង ព្រេងតូច១ ។ បទសរសេរនេះបានអំពាវនាវអោយភ្ញៀវទេសចរណ៍អ៊ីតាលីមកដល់ Hoi An ដើម្បីស្វែងរកបេតិកភ័ណ្ឌនេះ ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ( UNESCO ) ទទួលស្គាល់៕
Related





