VOV WorldVOV World
កាសែតអូស្រ្តាលីថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារទាក់ទាញរបស់ទ្វីបអាស៊ី
12/09/2013 06:45
ស្ពាន My Thuan ជានិមត្តរូបសម្រាប់ទំនាក់ទំនងមិត្តភាពវៀត​ណាមអូស្ត្រាលី
កាសែតអូស្រ្តាលីថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារទាក់ទាញរបស់ទ្វីបអាស៊ី
ស្ពាន My Thuan (រូបថតៈdulichviet.com.vn ) (VOVworld)-កាសែត “The Australian Financia Review” ជាកាសែតនាំមុខ របស់ អូស្រ្តាលីច្បាប់ចេញផ្សាយនាថ្ងៃទី១១កញ្ញា មានបទសរសរចាត់ទុកថា គំរោងការណ៌ ស្ពាន My Thuan ជានិមត្តរូបសម្រាប់ទំនាក់ទំនងមិត្តភាពវៀត​ណាមអូស្ត្រាលី និងបង្កើតឡើងឱកាសថ្មីសម្រាប់អង្គភាពអាជីវកម្មអូស្រ្តាលី។ ក្រោមចំណងជើងថា “My Thuan ស្ពានបើកចេញឱកាស” បទសរសេររបស់  អ្នកនិពន្ធ Jason Clout ឲ្យដឹង ថា ការជួយឧបត្ថម្ភរបស់អូស្ត្រាលី ក្នុងការសាងសង់ស្ពាន My Thuan កំពុងតែល្បីរន្ទី នៅវៀតណាម ជាប្រទេស១ដែលកំពុងមានការ អភិវឌ្ឍន៌យ៉ាងឆាប់រហ័ស។ គំរោង ការណ៌ស្ពាន  My Thuan បានជួយឲ្យក្រុម ហ៊ុនជាច្រើនរបស់អូស្ត្រាលីមានទីតាំង រឹងមាំនៅវៀតណាម។ បទសរសេរពោល ខាងលើ​ក៏វាយតម្លៃថា ដោយមានល្បឿន អភិវឌ្ឍន៌សេដ្ឋកិច្ចដ៏ខ្លាំងក្លា វៀតណាមជាទីផ្សារ១ក្នុងចំណោមទីផ្សារគួរឲ្យទាក់ទាញ របស់ទ្វីបអាស៊ី៕