កេនយ៉ាបានបញ្ជាក់ឈ្មោះនៃមុខសញ្ញាមួយនាក់ដែលចូលរួមការសម្លាប់មនុស្ស Garissa
06/04/2015 07:58
Vovworld-អ្នកមានសមត្ថកិច្ចកេនយ៉ានាថ្ងៃទី៥មេសាបាន ឲ្យដឹងថា បានបញ្ជាក់ជនប្រដាប់អាវុធមួយនាក់

កេនយ៉ាបានបញ្ជាក់ឈ្មោះនៃមុខសញ្ញាមួយនាក់ដែលចូលរួមការសម្លាប់មនុស្ស Garissa (AFP) Vovworld-អ្នកមានសមត្ថកិច្ចកេនយ៉ានាថ្ងៃទី៥មេសាបានឲ្យដឹងថា បាន បញ្ជាក់ជនប្រដាប់អាវុធមួយនាក់ក្នុងចំណោមជនប្រដាប់អាវុធ៤នាក់ដែលត្រូវវាយ កំទេចក្នុងករណីសម្លាប់មនុស្សនៅមហាវិទ្យាល័យ Moi នៅទីរួមខេត្ត Garissa នាថ្ងៃ ទី២មេសាកន្លងទៅ។ ជនប្រដាប់អាវុធពោលខាងលើមានឈ្មោះ Abdirahim Abdullahi និស្សិតច្បាប់មានឪពុកជាមន្ត្រីម្នាក់នៃភាគឦសានកេនយ៉ា។ Abdirahim Abdullahi បាត់ខ្លួននាឆ្នាំ២០១៣។ នៅពេលនោះឪពុករបស់ Abdirahim Abdullahi បានរាយការណ៍ ជាមួយរដ្ឋអំណាចនិងសង្ស័យកូនប្រុសលោកទៅសូម៉ាលីដើម្បីចូលរួមក្រុមជ្រុល និយម Al Shabaab ដែលមានទំនាក់ទំនងជាមួយ Al Qaeda។ ក្រុមនេះបានទទួលស្គាល់ បានដំណើរការវាយប្រហារនៅមហាវិទ្យាល័យ Moi ដែលធ្វើឲ្យមនុស្សចំនួន១៤៨នាក់ ត្រូវស្លាប់៕
Related







