ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន
02/03/2017 11:18
(VOV)_នាថ្ងៃទី១ មិនា ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa លោក Le Duc Vinh បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជប៉ុន ដែលកំពុងចូលរួមសន្និសីទមន្ត្រីជានខ្ពស់ APEC ២០១៧នៅទីក្រុងNha Trang។

ខេត្ត Khanh Hoa មានគោលបំណងទាក់ទាញទុនវិនិយោគច្រើនថែមទៀតពីខឿនសេដ្ឋកិច្ចជប៉ុន (VOV)_នាថ្ងៃទី១ មិនា ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa លោក Le Duc Vinh បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជប៉ុន ដែលកំពុងចូលរួម សន្និសីទមន្ត្រីជានខ្ពស់ APEC ២០១៧នៅទីក្រុងNha Trang។ នៅទិនេះ ថ្នាក់ដឹកនាំ ខេត្ត Khanh Hoa បានឧទ្ទេសនាម អំពីសក្ដានុភាពសេដ្ឋកិច្ចសមុទ្រនិងការតម្រង់ ទិស អាទិភាពអំពាវនាវវិនិយោគនៅក្នុងតំបន់។ នាបច្ចុប្បន្ន ខេត្តមានគំរោងការណ៍ ចំនួន៦ដែលមានទុនវិនិយោគពីជប៉ុន។ ថ្លែងមតិនៅទីនេះ លោក Le Duc Vinh បាន អោយដឹងថា៖ “ ភ្ញៀវទេសចរណ៍មកពីជប៉ុនមិនទាន់បានច្រើនទេ បានជាយើងខ្ញុំចង់បង្កើន សកម្មភាពផ្សព្វផ្សាយរូបភាព Nha Trang – Khanh Hoa ទៅកាន់ខេត្តផ្សេងៗនៅជប៉ុន ដើម្បី បង្កើនបរិមាណភ្ញៀវទេសចរមកទស្សនា។ យើងខ្ញុំក៏មានគោលបំណងអំពាវនាវ អោយ វិនិយោគក្នុងវិស័យអាឡិចត្រូនិច ដម្លើងនាវា ឧស្សាហកម្មឧបត្ថម្ភដម្លេងនាវា នៅខេត្ត Khanh Hoa ផងដែរ៕”
Related






