VOV WorldVOV World
ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥%
03/10/2016 09:19
(VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ​កិច្ចប្រជុំ​ប្រចាំ​ខែកញ្ញា របស់រដ្ឋាភិបាល។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវខំប្រឹងប្រែងទទួលអោយបានគោលដៅកំណើន​សេដ្ឋកិច្ច ក្នុងឆ្នាំ២០១៦នេះអោយបានពី៦,៣% ដល់៦,៥%។
ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥%
ខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចពី៦,៣%ដល់៦,៥% (VOV)_នាព្រឹកថ្ងៃទី៣តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក  Nguyen Xuan Phuc បានអញ្ជើញជាអធិបតី ​កិច្ចប្រជុំ​ប្រចាំ​ខែកញ្ញា របស់រដ្ឋាភិបាល។  ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ត្រូវខំ ប្រឹងប្រែងទទួលអោយបានគោលដៅកំណើន​សេដ្ឋកិច្ច ក្នុងឆ្នាំ២០១៦នេះអោយបាន ពី៦,៣% ដល់៦,៥%។​វាយតំលៃអំពី​ស្ថានភាពសេដ្ឋកិច្ច ក្នុងខែកញ្ញានិង៩ខែកន្លងទៅ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាព ​អតិផរណា​នៅ​កំរិតទាប កំណើនបានបន្តស្ដាឡើងវិញ។           នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖ក្នុងខែកញ្ញា ​ទុន វិនិយោគដោយប្រយោល និងទុនវិនិយោគផ្ទាល់ពីបរទេស FDI បានកើន​ឡើង​ខ្លាំង។​  ប៉ុន្តែដើម្បីទទួលអោយបានគោលដៅដែលបានដាក់ចេញ លោកបាន​ស្នើអោយរដ្ឋា ភិបាល គ្រប់ក្រសួង ស្ថាប័ន សហគមន៍សហគ្រាស និង​ប្រជាជនគ្រប់រូបត្រូវប្តេជ្ញាចិត្ត ខ្ពស់ និងមានដំណោះស្រាយជាក់ស្ដែង៖           “ ក្បាលម៉ាស៊ីរដ្ឋអំណាចទាំងមូលត្រូវ​បង្ករលក្ខណះងាយស្រួល​ដោះស្រាយ​ការលំ បាកសំរាប់ផ្នែកផលិតកម្ម អាជីវកម្ម របស់ប្រជាជននិងសហគ្រាស។ ខ្ញុំ​សូមសង្កត់ ធ្ងន់ថា៖ មិនគ្រាន់តែមានការប្តេជ្ញាចិត្តប៉ុណ្ណោះទេ គឺត្រូវមានដំណោះស្រាយជាក់ស្ដែង  ដើម្បីទទួលអោយបានគោល​ដៅ ៦,៣% ដល់ ៦,៥%៕”