VOV WorldVOV World
ខឿនសេដ្ឋកិ​ច្ចរបស់សហភាពអឺរ៉ុបកំពុងស្តារឡើងវិញ
26/07/2013 08:47
(VOVworld) – តាមតូរលេខស្ថិតិរបស់ស្ថាប័នស្ថិតិជាតិអង់គ្លេស នាថ្ងៃទី ២៥ កក្កដា បានឲ្យដឹងថា៖ GDP នៃប្រទេសនេះបានកើនឡើង ០.៦% ក្នុងរយៈពេល ២ ត្រីមាសកន្លងមក។
ខឿនសេដ្ឋកិ​ច្ចរបស់សហភាពអឺរ៉ុបកំពុងស្តារឡើងវិញ
សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ (PMI) ក្នុង Eurozone ទទួលបានកំរិតខ្ពស់ ក្នុងរយៈពេល ១៨ ខែ កន្លងមក៕ (Image: Vietnamplus) (VOVworld) – តាមតូរលេខស្ថិតិរបស់ស្ថាប័នស្ថិតិជាតិអង់គ្លេស នាថ្ងៃទី ២៥ កក្កដា បានឲ្យដឹងថា៖ GDP នៃ​ប្រទេសនេះបានកើនឡើង ០.៦% ក្នុងរយៈពេល  ២ ត្រីមាស កន្លងមក។ គិតមកដល់ពេលនេះ ខឿនសេដ្ឋកិច្ចរបស់អង់គ្លេសបានស្តារបានពាក់ កណ្ដាលនៃកំរិតថយចុះ ក្នុងវិបត្តិសេដ្ឋកិច្ច-ហិរញ្ញវត្ថុសកល ឆ្នាំ ២០០៨-២០០៩។ ក្នុងពេលនោះ តាមតូរលេខស្ថិតិរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ កិច្ច Munich (អាល្លឺម៉ង់) បានវិភាគថា៖ សន្ទស្សន៍ទំនុកទុកចិត្តអាជីវកម្មនៃ ប្រទេសនេះបានកើនឡើងក្នុង ៣ ខែជាបន្តបន្ទាប់។ កាយវិការនេះបានបង្ហាញ ថា៖ បណ្ដាអង្គភាពអាជីវកម្មអាល្លឺម៉ង់ នៅមានសុទិដ្ឋិនិយមចំពោះអនាគត ហើយនាំមកនូវយថាទស្សអភវិឌ្ឍសេដ្ឋកិច្ចក្នុង តំបន់ចាយប្រាក់អឺរ៉ុប (Eurozone)។ នាថ្ងៃដ៏ដែល សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុត អេស្ប៉ាញ Bankia បានប្រកាស ទទួលបានផលចំណេញឡើងវិញ។ តាមតូរលេខ ស្ថិតិនៃអង្គការ Markit Economics បានឲ្យដឹងថា៖ សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ  (PMI) ក្នុង  Eurozone ទទួលបានកំរិតខ្ពស់ ក្នុងរយៈពេល ១៨ ខែ កន្លងមក៕