VOV WorldVOV World
កិច្ចចរចារបង្កើតរដ្ឋាភិបាលនៅអ៊ីស្លង់ទទួលបរាជ័យម្ដងទៀត
24/11/2016 10:15
(VOVworld) - កិច្ចចរចាររវាងគណៈបក្សប្រឆាំងទាំង៥ នៅអ៊ីស្លង់ សំដៅបង្កើតឡើងរដ្ឋាភិបាលចម្រុះបាន ទទួលបរាជ័យនាថ្ងៃទី២៣ វិច្ឆិកា បណ្ដាលឲ្យភាពជាប់ គាំងខាងនយោបាយនៅប្រទេសនេះគិតតាំងពីក្រោយ ការបោះឆ្នោតមុនកាលកំណត់នាថ្ងៃទី២៩ តុលា មក មិនទាន់បញ្ចប់នៅឡើយទេ។
កិច្ចចរចារបង្កើតរដ្ឋាភិបាលនៅអ៊ីស្លង់ទទួលបរាជ័យម្ដងទៀត
ថ្នាក់ដឹកនាំគណៈបក្សចលនាបៃតង-ឆ្វេងនិយម លោកស្រី Katrin Jakobsdottir  (រូបថត៖AFP/TTXVN) (VOVworld) - កិច្ចចរចាររវាងគណៈបក្សប្រឆាំងទាំង៥នៅអ៊ីស្លង់ សំដៅបង្កើត ឡើងរដ្ឋាភិបាលចម្រុះបានទទួលបរាជ័យនាថ្ងៃទី២៣ វិច្ឆិកា បណ្ដាលឲ្យភាពជាប់ គាំងខាងនយោបាយនៅប្រទេសនេះគិតតាំងពីក្រោយការបោះឆ្នោតមុនកាល កំណត់នាថ្ងៃទី២៩ តុលា មក មិនទាន់បញ្ចប់នៅឡើយទេ។ថ្នាក់ដឹកនាំគណៈបក្ស ចលនាបៃតង-ឆ្វេងនិយម លោកស្រី Katrin Jakobsdottir ឲ្យដឹងថា បើទោះបីជាភាគី ចូលរួមទាំងអស់សុទ្ធតែបង្ហាញឲ្យឃើញនូវសុឆ័ន្ទៈក្ដី ប៉ុន្តែមិនអាចឆ្លងកាត់ការខ្វែង គំនិតធំទាក់ទិនដល់បញ្ហាពន្ធនិងការបែងចែកថវិកាសំរាប់សុខាភិបាល និងអប់រំ នោះទេ៕