VOV WorldVOV World
កិច្ចចរចាររុស្ស៊ី-អាមេរិកស្ដីអំពីបញ្ហាស៊ីរីចូលក្នុងការជាប់គាំង
13/12/2016 08:04
(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១២ ធ្នូ ឲ្យដឹងថា កិច្ចចរចាររវាងប្រទេស នេះជាមួយអាមេរិកស្ដីអំពីជំលោះនៅស៊ីរីបានធ្លាក់ ចូលក្នុងការជាប់គាំង ព្រមទាំងចាត់ទុកថា ការវាយ ប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីក្រុងបុរាណ Palmyra ហាក់ដូចជាដោយអាមេរិកនិងសម្ព័ន្ធភាពក្នុងតំបន់រៀបចំឡើងសំដៅស៊ីម៉ោងសំរាប់ភាគីប្រឆាំងនៅទីក្រុង Aleppo។
កិច្ចចរចាររុស្ស៊ី-អាមេរិកស្ដីអំពីបញ្ហាស៊ីរីចូលក្នុងការជាប់គាំង
កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីប្រយុទ្ធនៅតំបន់ Karm al-Jabal ប៉ែកខាងកើតទីក្រុង Aleppo (រូបថត៖AFP) (VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១២ ធ្នូ ឲ្យដឹង ថា កិច្ចចរចាររវាងប្រទេសនេះជាមួយអាមេរិកស្ដីអំពីជំលោះនៅស៊ីរីបានធ្លាក់ចូល ក្នុងការជាប់គាំង ព្រមទាំងចាត់ទុកថា ការវាយប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីក្រុងបុរាណ Palmyra ហាក់ដូចជាដោយអាមេរិកនិង សម្ព័ន្ធភាព ក្នុងតំបន់រៀបចំឡើងសំដៅស៊ីម៉ោងសំរាប់ភាគីប្រឆាំងនៅទីក្រុង Aleppo។ថ្លែងមតិ ក្នុងដំណើរទស្សនកិច្ចនៅស៊ែរប៊ី រដ្ឋមន្ត្រីការបរទេសលោក Lavrov ឲ្យដឹងថា រុស្ស៊ី ត្រៀមខ្លួនជាស្រេចរៀបចំជំនួបចរចារជាមួយអាមេរិក ស្ដីអំពីការបើកខ្សែផ្លូវសំរាប់ ភាគីប្រឆាំងចាកចេញពីទីក្រុង Aleppo ប៉ុន្តែបញ្ហា នេះត្រូវមានការយល់ស្របរបស់ ភាគីទាំងពីរមុនពេលកិច្ចព្រមព្រៀងឈប់បាញ់ណាមួយត្រូវបានអនុវត្តន៍។ នាថ្ងៃដដែល អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានវាយប្រហារទៅលើ មូលដ្ឋានកងទ័ពជើងអាកាសរបស់រុស្ស៊ីនៅជាយទីក្រុង Palmyra ក្រោយពីបើកយុទ្ធ នាការសំដៅដណ្ដើមយកវិញនូវទីក្រុងភាគកណ្ដាលស៊ីរីនេះ និងដណ្ដើមបានអាវុធ យុទ្ធភ័ណ្ឌយ៉ាងច្រើនរបស់រុស្ស៊ីផងដែរ៕