VOV WorldVOV World
កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការកំណត់ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែនវៀតណាម-ឡាវ
29/05/2013 10:53
(VOVworld) – នាថ្ងៃទី ២៨ ឧសភា កិច្ចប្រជុំវិសាមញ្ញនៃ គណៈកម្មការកំណត់ ខ័ណ្ឌព្រមសីមានិងបោះបង្គោល ព្រំដែនវៀតណាម-ឡាវ បានប្រព្រឹត្តទៅនៅទីក្រុង ហាណូយ។​
កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការកំណត់ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែនវៀតណាម-ឡាវ
(VOVworld) – នាថ្ងៃទី ២៨ ឧសភា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការកំណត់ ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែនវៀតណាម-ឡាវ បានប្រព្រឹត្តទៅនៅ ទីក្រុង ហាណូយ។​ ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំង ២ បានបុកសរុបការងារ ក្នុងរយៈ ពេល ៥ ឆ្នាំ (ពីពេល ឆ្នាំ ២០០៨ ដល់ឥឡូវនេះ)។ ដោយមានការ យកចិត្តទុក ដាក់របស់រដ្ឋាភិបាលនៃប្រទេសទាំង ២ រួមជាមួយការគួបផ្សំ យ៉ាងជិតស្និតនិងការ ខំប្រឹងប្រែងនៃបណ្ដាក្រសួងផ្នែកំបន់ ការងារកំណត់ ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនរវាងវៀតណាមនិងឡាវបានសម្រេច ជាសារវ័ន្ធ។ ភាគីទាំង ២ ក៏បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំង ២ រៀបចំ ពិធីស្វាគមការសម្រេចការងារ កំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែន រវាងវៀតណាមនិងឡាវនៅច្រកទ្វា ព្រំដែន Thanh Thuy (ខេត្ត Nghe An ភាគ កណ្ដាលវៀតណាម) និង Nam On (ខេត្ត Bolykhamxay ឡាវ) តាមពិធីថ្នាក់រដ្ឋ ក្នុងខែ កកដ្ឋា ឆ្នាំ ២០១៣ ខាងមុខ៕