VOV WorldVOV World
កិច្ចសហប្រតិបត្តិការការពារប្រទេសវៀតណាមនិងជប៉ុនមានប្រសិទ្ធិភាព
13/08/2013 08:11
ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម មានជំនួប​សន្ទនា​ ជា​មួយ​នាយឧត្តមសេនីយ៍ Eiji Kimizuka ប្រធានសេនាធិការកងកម្លាំងស្វ័យ​ការពារដីគោកជប៉ុន
កិច្ចសហប្រតិបត្តិការការពារប្រទេសវៀតណាមនិងជប៉ុនមានប្រសិទ្ធិភាព
ឧត្តមសេនីយ៍ឯក Do Ba Ty និង នាយឧត្តមសេនីយ៍ Eiji Kimizuka (​ TTXVN) (VOV)_នារសៀលថ្ងៃទី១២ សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានមានជំនួប​សន្ទនា​ជា​មួយ​ នាយឧត្តម សេនីយ៍ Eiji Kimizuka ប្រធានសេនាធិការកងកម្លាំងស្វ័យ​ការពារដីគោកជប៉ុន ដែល កំពុងមានដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម។ ឧត្តមសេនីយ៍ឯក Do Ba Ty  បាន ស្វាគម៍ នាយឧត្តមសេនីយ៍​Eiji Kimizuka ព្រមទាំង​ប្រតិភូដែលបាន​មកបំពេញ ទស្សន ច្ចនៅវៀតណាម និងលើកច្បាស់ថា÷ ក្នុងរយះពេល​ច្រើនឆ្នាំកន្លងទៅ កិច្ច សហប្រតិបត្តិការក្នុងវិស័យការពារប្រទេសត្រូវបាន​អនុវត្តប្រកបដោយមានប្រសិទ្ធិ ភាពនៅលើ វិស័យជាច្រើន រួមចំណែកសំខាន់ចូលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ មិត្តភាព រវាងប្រទេសទាំងពីរ។   មុននេះ គណះប្រតិភូអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំ ដោយ ឧត្តមសេនីយ៍ទោ Nguyen Quoc Khanh អគ្គសេនាធិការរងកង​ទ័ព​ប្រជាជន វៀតណាម បានមានជំនួបសន្ទនាជាមួយគណះប្រតិភូប្រធានសេនា​ធិការ​កងកម្លាំង ស្វ័យការពារដីគោកជប៉ុន ដឹកនាំដោយ នាយឧត្តមសេនីយ៍ ​Eiji Kimizuka ។ នៅទីនេះ  ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពិស្ថានភាពក្នុង​តំបន់និងអន្តរជាតិ និងបណ្ដា វិធានការ ជំរុញទំនាក់ទំនរវាងកងកម្លាំងកង​ទ័ពជើងគោកនៃ ប្រទេសទាំងពីរ ក្នុងរយះពេល ខាងមុខនេះ៕