VOV WorldVOV World
កម្ពុជាចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម
16/08/2015 09:50
(VOVworld) – នាព្រឹកថ្ងៃទី ១៥ សីហា ប៉ូលីសកម្ពុជាបាន ចាប់ខ្លួនសមាជិក​ព្រឹទ្ធសភាគណៈប្សប្រឆាំង លោក ហុង សុខហួរ នៅរាជធានី ភ្នំពេញ។
កម្ពុជាចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម
កម្ពុជាថចាប់ខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយឯកសារព្រំដែនជាមួយវៀតណាម (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៥ សីហា ប៉ូលីសកម្ពុជាបានចាប់ខ្លួនសមាជិក ​ព្រឹទ្ធសភាគណៈប្សប្រឆាំង លោក ហុង សុខហួរ នៅរាជធានី ភ្នំពេញ។ ការ ចាប់ខ្លួនត្រូវបានអនុត្តបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន  សែន បានចេញបទចាប់ ខ្លួនចំពោះ​ លោក ហុង សុខហួរ នាថ្ងៃទី ១៣ សីហា ដោយសារលោកបានបំប្លែងសន្ធិសញ្ញារវាងកម្ពុជានិងវៀតណាមស្តីពីបញ្ហា ព្រំដែន។ សម្តេច តេជោ ហ៊ុន សែន ក៏បានចោទប្រកាន់លោក ហុង សុខហួរ  ដោយបទល្មើស “ក្បត់ជាតិ” ក្នុងពេលក្លែងក្លាយឯកសារលើគេហទំព័រ Facebook របស់ខ្លួនថា៖ “មាត្រាទី ៤ នៃសន្ធិសញ្ញាគឺភាគីទាំងពីរចុះហត្ថលេខា ដើម្បីលុបចោលខ្សែព្រំដែនរវាងប្រទេសទាំងពីរ។” ជាពិតប្រាកដ តាមសេចក្តី ប្រកាសសារព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបាននាំចេញបន្ទាប់ ពីសេចក្តីប្រសាសរបស់សម្តេច តេជោ ហ៊ុន សែន ថា៖ មាត្រាទី ៤ នៃសន្ធិ សញ្ញាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមឆ្នាំ ១៩៧៩ បានលើកច្បាស់ថា៖ ភាគីទាំងពីរ នឹងពិភាគ្សាដើម្បីចុះហត្ថលេខាលើ សន្ធិសញ្ញាដោយឈរលើមូលដ្ឋានខ្សែព្រំដែននាបច្ចុប្បន្នជាមួយការប្តេជ្ញាចិត្ត កសាងខ្សែព្រំដែននេះក្លាយទៅជាខ្សែព្រំដែនសន្តិភាពមិត្តភាពយូរអង្វែងរបស់ ប្រទេសទាំងពីរ។ សេចក្តីប្រកាសសារព័ត៌មាន បានបដិសេធទាំងស្រុងការ ក្លែងក្លាយឯកសាររបស់លោក ហុង សុខហួរ ហើយឲ្យដឹងថែមទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់ច្បាប់ដាច់ខាតបំផុតចំពោះលោក ហុង សុខហួរ សំដៅរក្សារសណ្តាប់ធ្នាប់សាធារណៈនិងច្បាប់នៅកម្ពុជាដ៏រឹងមាំ។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាន លោក គឹម សន្តិភាពអនុរដ្ឋលេខាធិ ការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានឲ្យដឹងថា៖ ការចាប់ខ្លួនលោក ហុង សុខហួរ ដោយឈរលើច្បាប់កំណត់សកម្មភាពអំពីការរំលោភលើច្បាប់ ជាក់ស្តែងដោយហេតុនេះសេច្ចក្តីសម្រេចនេះមិនចាំបាច់រង់ចាំការអនុម័ត លុបចោលអភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធិសភានោះទេ។         សាធារណៈមតិនៅភ្នំពេញបានចាត់ទុកថា៖ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា  ហុង សុខហួរដែលជាអ្នកមានសញ្ញជាតិកម្ពុជាផងនិងសញ្ញជាតិបារាំងផង និងជា សហសេវីករបស់ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី  បានសឲ្យឃើញថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងប្តេជ្ញាមិនអនុញ្ញត្តឲ្យ គណៈបក្ស ប្រឆាំងចូលរួមការដោះស្រាយជំលោះខ្សែព្រំដែនជាមួយវៀតណាម នៅឡើយ៕