លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា។ (រូបថត៖ khmertimeskh) |
ឆ្លើយបទសម្ភាសន៍កាសែត Khmer Times លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា នេះជាកិច្ចប្រជុំដ៏សំខាន់ ក្នុងបរិបទដែលតំបន់ទាំងមូលកំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ នៅកិច្ច ប្រជុំនេះ បណ្ដាតំណាងរបស់កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម នឹងពិភាក្សា គ្នាដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាជម្ងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាការជំនះ ពុះពារលើផលប៉ះពាល់ដែលបង្កឡើងដោយជម្ងឺរាតត្បាតផងដែរ។ លោក គិន ភា បានឲ្យ ដឹងថែមទៀតថា អង្គប្រជុំក៏នឹងពិភាក្សាអំពីស្ថានភាពដែលពិបាកទាយទុកជាមុន នៅមីយ៉ាន់ម៉ានាបច្ចុប្បន្ន ដើម្បីស្វែងរកដំណោះស្រាយផងដែរ៕







