កម្មវិធី "កម្លាំងរស់នៃទំនិញវៀតណាម" លើកកម្ពស់ការប្រើប្រាស់ក្នុងស្រុក
03/04/2026 10:19
[VOVWORLD] - នាព្រឹកមិញថ្ងៃទី ៣ ខែមេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី "កម្លាំងរស់នៃទំនិញវៀតណាម" ក្រោមប្រធានបទ "អាហារសម្រាប់ប្រជាជនវៀតណាម" ជាមួយគោលបំណងតភ្ជាប់ការផ្គត់ផ្គង់ ជំរុញការប្រើប្រាស់អាហារដែលមានសុវត្ថិភាព និងពង្រីកបណ្តាញចែកចាយក្នុងស្រុក។

3.4-am_chieu-12-chuong_trinh.jpg កម្មវិធី "កម្លាំងរស់នៃទំនិញវៀតណាម" ក្រោមប្រធានបទ "អាហារសម្រាប់ប្រជាជនវៀតណាម"។ (រូបថត៖ qdnd.vn) កម្មវិធី “ កម្លាំងរស់ នៃទំនិញវៀតណាម" ផ្តោតលើការណែនាំក្រុមអាហារដែលមានប្រភពដើមច្បាស់លាស់ ត ភ្ជាប់ទៅនឹងតំបន់វត្ថុធាតុដើមជាក់ ស្តែង និងដំណើរការផលិតស្តង់ដារ។ ផលិតផលទាំងនេះមិនត្រឹមតែបំពេញតម្រូវការសំខាន់ៗរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងស្របតាមនិន្នាការរបស់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសអាហារដែលមានសុវត្ថិភាព តម្លាភាព និងមានជីវជាតិខ្ពស់។ កម្មវិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បី ឧបត្ថម្ភ ដល់អាជីវកម្មវៀតណាមក្នុងការផ្សព្វផ្សាយផលិតផល ពង្រីកបណ្តាញចែកចាយ និងអភិវឌ្ឍ ន៍ ទីផ្សារក្នុងស្រុក ដោយរួមចំណែកដល់ការធ្វើឱ្យកាន់តែច្បាស់លាស់នៃយុទ្ធនាការ "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" ដោយការិយាល័យនយោបាយ បំផុសឡើង៕
TAG
VOV/VOVWORLD/កម្លាំងរស់/ទំនិញ/វៀតណាម
Related





