កម្មវិធីជួបប្រាស្រ័យកងទ័ពជើងទឹកវៀតណាម-អាមេរិកលើកទី៨
05/07/2017 11:42
(VOVWORLD) -នាថ្ងៃទី៥កក្កដា នាវាពិឃាត USS Coronado (LCS-4)និងនាវាជួយសង្គ្រោះ USNS Salvor (T-ARS-52) របស់កងទ័ពជើងទឹកអាមេរិកបានចូលចតកំពង់ផែរ អន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa) ដើម្បីចូលរួមកម្មវិធីជួបប្រាស្រ័យ កងទ័ពជើងទឹក (NEA) លើកទី៨រវាងកងទ័ពជើងទឹកប្រជាជនវៀតណាមនិងកងទ័ព អាមេរិក។

នាវា Coronado (រូបថតៈ Tienphong.vn) តាមនោះ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០កក្កដា ទន្ទឹមជាមួយនឹងសកម្មភាព ជួបប្រាស្រ័យវប្បធម៌ កីឡា មក កម្មវិធី NEA លើកទី៨នេះ នឹងមានសកម្មភាពផ្លាស់ ប្តូរជំនាញអំពីពេទ្យយោធា សង្គ្រោះលើសមុទ្រ សន្តិសុខលើសមុទ្រ និងអនុវត្តក្រម ប្រតិបត្តិកសម្រាប់ការប៉ះទង្គិចនានាលើសមុទ្រផងដែរ៕
Related






