កងទ័ពជើងទឹកវៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ
06/07/2012 08:13
នាថ្ងៃទី ៥ កក្កដា នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ក្រសួង ការពារជាតិកម្ពុជាបានរៀបចំពិធីសម្ពោធទីបញ្ជាការ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ធ ។

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាឲ្យដឹងថា៖ នាថ្ងៃទី ៥ កក្កដា នៅខេត្តកំពង់ស្ពឺ (កម្ពុជា) ក្រសួងការពារជាតិកម្ពុជាបានរៀបចំពិធីសម្ពោធ ទីបញ្ជាការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ធ ។ នេះគឺជាសំណង មិត្តភាព ដោយបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាមបានប្រគល់ជូន។ គណៈប្រតិភូ ជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រួង ការពារប្រទេសវៀតណាម ឧត្តមនាវី Nguyen Van Hien បានចូលរួមពិធីនេះ។ ក្នុងពិធី ឧត្តមនាវី Nguyen Van Hien និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ កម្ពុជា ទៀបាញ់ បានវាយតំលៃថា៖ សំណង់មិត្តភាពនេះគឺជាលទ្ធផលជាក់ស្តែង ដែលបង្ហាញឲ្យឃើញនូវប្រពៃណីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើ លើគ្រប់វិស័យរវាងកងទ័ពនិងប្រជាជននៃប្រទេសវៀតណាម-កម្ពុជាដែលបាន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៀបាញ់ បានប្រគល់គ្រឿងឥស្សរិយសមិត្តភាព ដ៏ថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជាជូនឲ្យឧត្តមនាវី Nguyen Van Hien ដោយសារ មានការរួមវិភាគទានដ៏ធំធេងឲ្យបុព្វហេតុកសាងនិងអភិវឌ្ឍន៍កងកំលាំងកងទ័ព ជើងទឹកកម្ពុជា ក៏ដូជាចំណង មិត្តភាពរវាងប្រទេសទាំង ២ វៀតណាម-កម្ពុជា ៕ ពិធីសម្ពោធ ទីបញ្ជាការកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ធ ។ (Image: Internet)
Related
More




