ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ
27/06/2016 11:36
(VOVworld)-ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ ពាណិជ្ជកម្មនាំចេញកសិផល រុក្ខផលនិងជលផលរបស់វៀតណាមក្នុងឆមាសទី១ឆ្នាំ

ក្នុងឆមាសទី១ការនាំចេញកសិផល រុក្ខផលនិងជលផលនៅវៀតណាមទទួលបាន១៥ពាន់លានដុល្លារ (VOVworld)-ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា តម្លៃប្រាក់ ពាណិជ្ជកម្មនាំចេញកសិផល រុក្ខផលនិងជលផលរបស់វៀតណាមក្នុងឆមាសទី១ឆ្នាំ ២០១៦ទទួលបាន២,៥ពាន់លានដុល្លារអាមេរិក នាំតម្លៃប្រាក់នាំចេញសរុបទទួលបាន ១៥,៥០ពាន់លានដុល្លារអាមេរិក មានការកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ទៅ មិញ។ក្នុងពេលជាមួយគ្នានោះ តម្លៃនាំចេញកសិផលទទួលបាន៧,៣២ពាន់លាន ដុល្លារអាមេរិកខ្ពស់ជាង បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។មុខទំនិញដូចជា កាហ្វេ ម្រេច ស្វាយចន្ទី ជលផលបន្តរក្សាកំណើនទាំងបរិមានណនិងតម្លៃ។ កើនខ្ពស់ បំផុត គឺ កាហ្វេនិងបន្តទៀតគឺគ្រាប់ស្វាយចន្ទី។ ក្នុងពេលជាមួយគ្នានោះ តម្លៃជលផលនាំចេញក្នុងខែមិថុនាបានកើនតិចតួច ដោយទទួលបាន៥៥៣លានដុល្លារអាមេរិក នាំតម្លៃប្រាក់នាំចេញជលផលឆមាសទី១ ឆ្នាំ២០១៦ទទួលបានជាង៣ពាន់លានដុល្លារអាមេរិក កើន៣,៨%បើប្រៀបនឹងរយៈ ពេលដូចគ្នានាឆ្នាំ២០១៥។ អាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូងជាទីផ្សារនាំចេញជួរមុខ សម្រាប់ផ្នែកជលផលវៀតណាមក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ៕
Related





